ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចុះផ្សព្វផ្សាយអប់រំដល់ពលរដ្ឋ ៣៦គ្រួសារ ពីវិធីសាស្រ្តការពារជំងឺកូវីដ-១៩
(ស្វាយរៀង)៖ លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុនម៉ានីខេត្ត ស្វាយរៀង ចុះផ្សព្វផ្សាយអប់រំជូនដល់ប្រជាពលរដ្ឋ ៣៦គ្រួសារ នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដើម្បីបញ្ជ្រាបចំណេះដឹងដល់ពួកគាត់ពីវិធីសាស្រ្តការពារទប់ស្កាត់ជំងឺកូវីដ១៩ និងចែកជូនថ្នាំពេទ្យ ម៉ាស់ ជែល អាកុល ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី។

លោក កែរ រដ្ឋា បានថ្លែងបន្តថា ដោយមានការណែនាំ ពីសំណាក់លោកស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចំនួន២០នាក់ ក្រុមយុវជន ស.ស.យ.ក ៥នាក់ និងក្រុមប្រឹក្សាសង្កាត់ស្វាយរៀងហើយ និងមេភូមិវាលយន្ត ចំនួន១០នាក់ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អនុវត្តម៉ឺងម៉ាត់នូវវិធានការក្នុងការបង្ការទប់ស្កាត់កុំឲ្យឆ្លង រីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
លោកបានបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុនម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គម្លាតសង្គម គម្លាតបុគ្គល និងរស់នៅស្អាត ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។
លោក កែរ រដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ដែលកំពុងឆ្លងរាលដាលនៅកម្ពុជា៕ ដោយ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់