KPT+
ដើមឆ្នាំ ២០២២ មហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍ ជាបុគ្គលទាំងនេះ
១០. ឡាវ
លោក Khamtai Siphandone វ័យ ៩៧ ឆ្នាំ ជាសេដ្ឋីនាំមុខគេនៅក្នុងប្រទេសឡាវ កំលុងឆ្នាំ ២០១៨។ អតីតអ្នកនយោបាយរូបនេះមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៨០០-៨៦០ លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ prospects ។ រាប់តាំងពីឆ្នាំ២០១៨មក ពុំមានទិន្នន័យអ្វីបន្ថែមពីសេដ្ខីក្នុងប្រទេសឡាវឡើយ។
លោក Khamtai Siphandone ជាអតីតប្រធានាធិបតីឡាវចាប់ពីខែកុម្ភៈឆ្នាំ ១៩៩៨ ដល់ខែមិថុនា ឆ្នាំ ២០១៦ ។
៩. កម្ពុជា
អ្នកឧកញ៉ា គិត ម៉េង មានទ្រព្យសម្បត្តិប្រមាណ ១.៦ ប៊ីលានដុល្លារ ជាបុគ្គលមានជាងប្រចាំប្រទេសកម្ពុជា បើតាមការចុះផ្សាយរបស់ prospects និងទិន្នន័យចុងក្រោយពី wikipedia កាលពីឆ្នាំ ២០១៦។ រហូតមកទល់ ២០២២នេះ មិនទាន់មានទិន្នន័យពីបណ្ដាញក្នុងស្រុក និងបរទេសណាមួយ បញ្ជាក់ពីទ្រព្យសម្បត្តិពិតប្រាកដរបស់មហាសេដ្ឋីរូបនេះនោះទេ។
ទោះយ៉ាងណាគេដឹងថា អ្នកឧកញ៉ា គិត ម៉េង ជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលកាន់កាប់ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតរួមមាន ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Royal Railways បណ្តាញទូរទស្សន៍និងទូរគមនាគមន៍ CBS ទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្រុមហ៊ុន Chailease Royal Leasing និង Chailease Royal Finance ដែលចាប់ដៃគូជាមួយ Chailease របស់តៃវ៉ាន់ សាជីវកម្មផ្សព្វផ្សាយកម្ពុជា និង CamGSM ។ល។
៨. មីយ៉ាន់ម៉ា
Tay Za ជាមហាសេដ្ឋីជំនួញភូមា និងជាប្រធានក្រុមហ៊ុន Htoo Group of Myanmar ។ បុរសវ័យ ៥៨ ឆ្នាំរូបនេះជាសហគ្រិនមីយ៉ាន់ម៉ាដំបូងគេដែលបានបង្ហាញមុខនៅលើទំព័រទស្សនាវដ្តី Forbes Asia ហើយនៅតែជាបុរសដែលមានជាងគេបំផុតនៅក្នុងប្រទេសរហូតដល់ដើមឆ្នាំ ២០២២ នេះ។ ទ្រព្យសម្បត្តិសុទ្ធរបស់ Tay Za ប៉ាន់ប្រមាណមានចំនួន ៦.៧ ប៊ីលានដុល្លារ។
៧. វៀតណាម
លោក Pham Nhat Vuong ជាម្ចាស់ទ្រព្យសម្បត្តិសរុបប្រមាណ ៧.៣ ប៊ីលានដុល្លារ នៅដើមឆ្នាំ ២០២២ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។ មហាសេដ្ឋីវៀតណាមវ័យ ៥៤ ឆ្នាំរូបនេះកាន់កាប់អង្គភាពជាច្រើនៅក្នុងស្រុករួមមាន ផ្សារទំនើប រមណីយដ្ឋានធំៗ អចលនទ្រព្យ ផលិតកម្មរថយន្ត និងសាកលវិទ្យាល័យ។
៦. ម៉ាឡេស៊ី
ប្រភពពីទស្សនាវដ្ដី Forbes លោក Robert Kuok ក្នុងវ័យ ៩៩ ឆ្នាំជាបុរសដែលមានជាងគេបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី។ លោកជានាយកក្រុមហ៊ុន Kuok ដែលគ្រប់គ្រងលើសណ្ឋាគារ អចលនទ្រព្យ និងក្រុមហ៊ុនទំនិញរាយ។
មហាសេដ្ឋីរូបនេះជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ១២.៦ ប៊ីលានដុល្លារ គិតដល់ដើមឆ្នាំ ២០២២។
៥. ហ្វីលីពីន
បងប្អូនបង្កើតទាំង ៦ នៃត្រកូល Sy ជាមហាសេដ្ឋីកំពូលនៅហ្វីលីពីន។ ទ្រព្យសម្បត្តិសុទ្ធពួកគេរួមបញ្ចូលគ្នាមានប្រមាណ ១៦.៦ ប៊ីលានដុល្លារ។
បងប្អូននេះ កាន់កាប់ភាគហ៊ុនក្រុមហ៊ុននានារួមមាន ហាងលក់ទំនិញ ផ្សារទំនើប ធនាគារ សណ្ឋាគារ អចលនទ្រព្យ រ៉ែ សាលារៀន និងគ្លីនិកសុខភាព ។ រីឯបងប្រុសធំលោក Henry Sy ក៏ជាស្ថាបនិកក្រុមហ៊ុន SM Prime Holdings ដែលជាក្រុមហ៊ុនសាជីវកម្មកាន់កាប់ផ្នែកអាជីវកម្មទាំងអស់នៅក្នុងអាណាចក្រជំនួញរបស់ប្រទេស។
៤. ថៃ
បុរសមានបំផុតនៅប្រទេសថៃគឺលោក Dhanin Chearavanont ដែលជាម្ចាស់ក្រុមហ៊ុនអាហារសម្រន់ CP។ មហាសេដ្ឋីវ័យ ៨៣ ឆ្នាំរូបនេះមានទ្រព្យសរុបប្រមាណ ១៨.១ ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់ Forbes ។
៣. សិង្ហបុរី
មហាសេដ្ឋីជនជាតិចិនកាត់សិង្ហបុរីវ័យ ៤៩ ឆ្នាំ Zhang Yong ជាស្ថាបនិកភោជនីយដ្ឋាន Haidilao International Holding Ltd restaurant group ដែលល្បីខាងម្ហូបអាហារ។ គិតត្រឹមចុងឆ្នាំ ២០១៨ ស៊ុបឆ្នាំងដីរបស់ Haidilao មានហាងលក់ដោយផ្ទាល់ចំនួន ៤៦៦ កន្លែង និង ប្រតិបត្តិការនៅក្នុងទីក្រុងជាង ១០០ លើពិភពលោក ។ លោក Zhang Yong ជាម្ចាស់ទ្រព្យប្រមាណ ២៣ ប៊ីលានដុល្លារអាមេរិកនាដើមឆ្នាំនេះ។
២. ប្រុយណេ
Hassanal Bolkiah ជាមេដឹកនាំមូស្លីម នាយករដ្ឋមន្រ្តី និងជាស្ដេចនៃប្រទេសប្រុយណេបច្ចុប្បន្ន កាន់កាប់លើទ្រព្យសម្បត្តិប្រមាណ ២៨ ប៊ីលានដុល្លារអាមេរិក។ ឆ្នាំនេះមហាសេដ្ឋីកំពូលរបស់ប្រុយណេ មានវ័យ ៧៦ឆ្នាំ។
១. ឥណ្ឌូនេស៊ី
លោក Budi Hartono និងបងប្រុស លោក Michael Hartono ជាប់ឈ្មោះលើទស្សនាវដ្តី Forbes ក្នុងនាមជាបុរសមានបំផុតនៅឥណ្ឌូណេស៊ីតាំងពីឆ្នាំ ២០១៩ មកទល់នឹងពេលនេះ ជាមួយនឹងទ្រព្យសម្បត្តិរួមប្រមាណ ៤០.២ ប៊ីលានដុល្លារអាមេរិក។ លោកជាម្ចាស់ ក្រុមហ៊ុនផលិតបារី kretek ធនាគារមជ្ឈមណ្ឌលអាស៊ី និងក្រុមហ៊ុនពាណិជ្ជកម្ម Djarum៕
អត្ថបទ៖ សន្យា
ចុចអាន៖ តូចមែនពិត ! តែមហាសេដ្ឋីវ័យក្មេងទាំង ១០ នេះ មានទ្រព្យមហាសាល នាបច្ចុប្បន្ននេះ
ចុចអាន៖ ដឹងអត់ ក្រុមហ៊ុន Meta កាន់កាប់បណ្ដាញណាខ្លះនៅក្នុងដៃ?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ