ព័ត៌មានអន្ដរជាតិ
ប្រវត្តិសាស្រ្ត! គ្រូពេទ្យអាមេរិកជោគជ័យ វះកាត់ដាក់បេះដូងជ្រូក ចូលក្នុងខ្លួនមនុស្ស
សាកលវិទ្យាល័យ Maryland Medical School បាននិយាយកាលពីថ្ងៃចន្ទថា គ្រូពេទ្យវះកាត់របស់សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការបញ្ចូលបេះដូងជ្រូកដែលបានកែប្រែហ្សែន ទៅក្នុងខ្លួនអ្នកជំងឺម្នាក់ ដែលនេះជាការវះកាត់លើកដំបូងក្នុងប្រវត្តិសាស្រ្ត។
សាកលវិទ្យាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវះកាត់នេះ បានធ្វើឡើងកាលពីថ្ងៃសុក្រទី០៧ខែមករា ហើយបង្ហាញជាលើកដំបូងថា បេះដូងសត្វអាចរស់រានមានជីវិតនៅក្នុងខ្លួនមនុស្សដោយគ្មានការប្រឆាំងភ្លាមៗទេ។
អ្នកជំងឺឈ្មោះ David Bennett អាយុ៥៧ឆ្នាំ រស់នៅរដ្ឋ Maryland កំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមដានអំពីរបៀបដែលសរីរាង្គថ្មីដំណើរការ។
គាត់បាននិយាយមួយថ្ងៃមុនការវះកាត់ថា “រវាងការស្លាប់និងការវះកាត់។ ខ្ញុំចង់រស់ ខ្ញុំដឹងថាវាជាទីងងឹត ប៉ុន្តែវាជាជម្រើសចុងក្រោយរបស់ខ្ញុំ”។
រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានផ្តល់ការអនុញ្ញាតជាបន្ទាន់សម្រាប់ការវះកាត់នេះនៅថ្ងៃចូលឆ្នាំសកល ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយសម្រាប់អ្នកជំងឺ។
គ្រូពេទ្យ Bartley Griffith ដែលវះកាត់ប្តូរបេះដូងជ្រូកបាននិយាយថា “នេះគឺជាការវះកាត់ដ៏ពិសេស ហើយនាំឲ្យយើងខិតកាន់តែជិតទៅរកការដោះស្រាយវិបត្តិកង្វះសរីរាង្គ”។
បេះដូងជ្រូកនេះ បានឆ្លងកាត់នីតិវិធីកែសម្រួលហ្សែន ដើម្បីកម្ចាត់ហ្សែនដែលផលិតជាតិស្ករ។ ការកែសម្រួលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Revivicor។
សរីរាង្គដែលបរិច្ចាគ ត្រូវបានដាក់ក្នុងម៉ាស៊ីនដើម្បីរក្សាវាមុនពេលវះកាត់ ហើយក្រុមនេះក៏បានប្រើប្រាស់ថ្នាំថ្មី រួមជាមួយនឹងថ្នាំប្រឆាំងនឹងការបដិសេផងដែរ ដើម្បីទប់ស្កាត់ប្រព័ន្ធភាពស៊ាំ និងការពារការប្រឆាំងសរីរាង្គ។
យោងតាមតួលេខផ្លូវការបានបង្ហាញថា ជនជាតិអាមេរិកប្រហែល១១០,០០០នាក់ បច្ចុប្បន្នកំពុងរង់ចាំការប្តូរសរីរាង្គ ហើយអ្នកជំងឺជាង៦,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំមុនពេលទទួលបានការវះកាត់ប្តូរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អាមេរិកធ្វើពិសោធវះកាត់ដាក់ក្រលៀនជ្រូកចូលមនុស្សបានជោគជ័យ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)