សន្តិសុខសង្គម
នាំខ្លួនអ្នកសារព័ត៌មានម្នាក់ មកសាកសួរ ករណីញុះញង់ពលរដ្ឋនៅតំបន់ ៣ បំពានលើព្រៃមច្ឆាជាតិ
ការឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ខណៈដែលមុនការនាំខ្លួនជនបង្កកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីការបញ្ជាឲ្យចូលខ្លួន ដើម្បីសាកសួរនៅសាលាដំបូងខេត្ត ដោយយោងតាមរបាយការណ៍របស់មន្ទីរជំនាញ ២ រួមគ្នា។
ការចោទប្រកាន់ទៅលើជនបង្កមានឈ្មោះ សុខ សារ៉ាន់ អាយុជាង ៥០ ឆ្នាំ ភ្នាក់ងារព័ត៌មានគេហទំព័រកម្ពុជារាល់ថ្ងៃ ប្រចាំខេត្តបាត់ដំបង។ កាលពីថ្មីៗកន្លងមកនេះ លោក សុខ សារ៉ាន់ បានជួបជាមួយប្រជាពលរដ្ឋ នៅចំណុចព្រៃលិចទឹកតំបន់ ៣ ក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្សាយព័ត៌មានតាមអនឡាញញុះញង់ឲ្យពលរដ្ឋនាំគ្នាតវ៉ា ឬស្នើសុំដល់ថ្នាក់ដឹកនាំឲ្យបានដាំដុះអាស្រ័យផលលើដែនដីព្រៃលិចទឹកតំបន់ ៣ បន្តទៀត។
ពាក់ព័ន្ធ នឹងការនាំខ្លួនអ្នកសារពត៌មានខាងលើនេះ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា តាមនីតិវិធីសំណុំរឿងខាងលើ បានបញ្ជូនដល់ដៃចៅក្រមស៊ើបសួរហើយ អាស្រ័យលើការសាកសួររបស់លោកចៅក្រមទៅតាមនីតិវិធីជាក់ស្តែងនៃបទល្មើសដែលបានចោទប្រកាន់ដូចខាងលើនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល