Connect with us

ព័ត៌មានអន្ដរជាតិ

ទាំង​ព្រលឹម​​ កូរ៉េ​ខាង​ជើងបាញ់​មីស៊ីល​ប្លាស្ទិក​ទៀត​ហើយ

បានផុស

នៅ

ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​នូវ​អ្វី​ដែល​ប្រហែល​ជា​មីស៊ីល​ប្លាស្ទិក​នា​ថ្ងៃ​អង្គារ៍ ទី​១១ ខែមករា​នេះ ដែល​​​ជា​ការ​បាញ់​លើក​ទី​២​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​សប្តាហ៍​ផង បន្ទាប់​ពី​មេ​ដឹក​នាំ​ប្រទេស​នេះ​ជំរុញ​ឲ្យ​យោធា​បង្កើន​សមត្ថភាពបន្ថែម​ទៀត។

រូប​ភាព​បាញ់​មីស៊ីល ថ្ងៃទី​១១ ខែ​មករា​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កង​កម្លាំង​យោធា​កូរ៉េ​ខាងត្បូង​ក៏​បាន​បញ្ជាក់​ពី​ការ​បាញ់​កាំជ្រួច​នេះ​ដែរ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត​ពី​អត្តសញ្ញាណ និង​ព័ត៌មាន​លំអិត។

កាល​ពី​សប្តាហ៍​មុន កូរ៉េ​ខាង​​ជើង​​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​មីស៊ីល​ល្បឿន​លឿន​ជាងសំឡេង​បាន​ជោគជ័យ​តាម​គោល​ដៅ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា។

ការ​បាញ់​សាក​ល្បង​របស់​កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ថ្មី​របស់​មេ​ដឹក​នាំ គីម ជុងអ៊ុន ដើម្បី​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​​​ជា​ការ​ឆ្លើយ​តបនឹង​ទណ្ឌកម្ម​អន្តរជាតិ​​ចំពេល​កិច្ច​ពិភាក្សាជា​មួយ​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​ជាប់​គាំង។

នេះ​ជា​ការ​បាញ់​សាក​ល្បង​​ថ្មី​បំផុត​ធ្វើ​ឡើង បន្ទាប់​ពី​បេសកកម្ម​អាមេរិក​​ទៅ​កាន់​អង្គការ​សហ​ប្រជា​ជាតិ​ដែល​មានការ​ចូល​រួម​ពី​ប្រទេស​បារាំង អៀរឡង់ ជប៉ុន ចក្រភព​អង់គ្លេស និង​អាមេនី ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​គ្នា​ថ្កោល​ទោស​ចំពោះ​ការបាញ់សាក​ល្បង​កាល​ពី​សប្តាហ៍​មុន៕

មីស៊ីល​បាញ់​កាល​ពី​ថ្ងៃទី​៥ ខែ​មករា

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម