Connect with us

ព័ត៌មានជាតិ

ខេត្ត​ស្ទឹងត្រែង​ជាប់​ដង​ទន្លេ​ចំនួន ៤ មាន​សត្វ​ផ្សោត​កម្រ​បំផុត​លើ​ពិភពលោក

បានផុស

នៅ

ស្ថិត​នៅ​ភូមិភាគ​ឦសាន ខេត្ត​ស្ទឹងត្រែង​មាន​លក្ខណៈ​ភូមិសាស្ត្រ​​ជាប់ជាមួយ​​ប្រទេស​ឡាវ មាន​ដង​ទន្លេ​ចំនួន ៤ ហូរកាត់។ ខេត្ត​ស្ទឹងត្រែង​​មាន​​សក្ដានុពល​ខ្ពស់​ចំពោះ​វិស័យ​ទេសចរណ៍ ពិសេស​សត្វ​​ផ្សោត​មេគង្គ​ដែល​ជា​ប្រ​ភេទ​ថនិកសត្វដ៏​កម្រ​នៅ​ក្នុង​ពិភពលោក​ដែល​បាន​​​ទាក់​ទាញ​​ការ​ចាប់​អារម្មណ៍​​ពី​សំណាក់​​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹង​ត្រែង​ លោក អ៊ន់ ប៉ោសឿន បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ផលិតផល​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ភាគ​ច្រើន​ពឹងផ្អែក​លើ​វប្បធម៌-ធម្មជាតិ និង​កសិ​ទេសចរណ៍។ ចំពោះ​តំបន់​ទាក់ទាញ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង​នៅ​មាន​តិច និង​ស្ថិត​នៅ​ឆ្ងាយ​ៗ​ពីគ្នា។ យ៉ាងណា​ភាព​ស្រស់​ត្រកាល និង​ភាព​សំបូរ​បែប​នៃ​ធនធានធម្មជាតិ​​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត សម្រាក​លំហែ​កាយនិង​ចង់​ដឹង​ចង់​ស្គាល់​តំបន់​ដែល​​មាន​ទេសភាព​ល្អ​ស្អាត​នៅ​ក្នុង​ខេត្ត​នេះ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ខេត្ត​ស្ទឹងត្រែង​មាន​លក្ខណៈ​ភូមិសាស្ត្រ​អំណោយផល​ល្អ ដោយ​សារ​មាន​ភូមិសាស្ត្រ​ជាប់​ដង​ទន្លេ​ចំនួន ៤ គឺ​ទន្លេ​មេគង្គ ទន្លេ​សាន ទន្លេ​ស្រែ​ពក និង​ទន្លេ​កុង។

បើ​តាមលោក​​ប្រធានមន្ទីរ ខេត្ត​ស្ទឹងត្រែង​មាន​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន ០៦ កន្លែង​មាន សហគមន៍​អេកូ​ទេសចរណ៍​​បូរី​អូរស្វាយ សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះហាន សហគមន៍​អេកូ​ទេសចរណ៍​អូរឫស្សី​កណ្តាល សហគមន៍​អេកូ​ទេសចរណ៍​កោះព្រះ និង​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ។

ដោយឡែក​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ និង​កែច្នៃ​មាន ០៧ កន្លែង មាន​រមណីយដ្ឋាន​ទេសចរណ៍​ជំនោរ​កោះ​ខ្សាច់​សេកុង (ទេសចរណ៍​តាម​រដូចកាល) រមណីយដ្ឋាន​ទេសចរណ៍​ឆ្នេរ​ខ្សាច់​សេកុង (ទេសចរណ៍​តាម​រដូវកាល) រមណីយដ្ឋាន​ទេសចរណ៍​សម្រស់​សេសាន (ទេសចរណ៍​តាម​រដូវកាល) រមណីយដ្ឋាន​ទេសចរណ៍​ចម្ការ​ក្រូច រមណីយដ្ឋាន​ទេសចរណ៍​ជួរ​ចាប រមណីយដ្ឋាន​ទេសចរណ៍​អន្លង់​ផ្សោត​ឈើទាល និង​រមណីយដ្ឋាន​ទេសចរណ៍​និស្ស័យ​ស្នេហ៍​សេសាន។

បើ​តាម​ឯកសារ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មាន​ដូចជា៖

១/ តំបន់​សក្ដានុពល​ទេសចរណ៍​ក្នុង​ក្រុង​និង​ជុំវិញ (សាសនា វប្បធម៌ ប្រវត្តិសាស្ត្រ)

– រមណីយដ្ឋាន​ភ្នំ​ព្រះធាតុ

-រមណីយដ្ឋាន​ប្រាសាទ​ព្រះគោ

-រមណីយដ្ឋាន​អណ្ដូង​បុរាណ/ប្រាសាទគូរ

២/ តំបន់​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ និង​សហគមន៍​ទេសចរណ៍់

-សហគមន៍​អេកូ​ទេសចរណ៍​បូរីអូរស្វាយ

-សហគមន៍​អេកូ​ទេសចរណ៍​កោះព្រះ

-សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះហាន

-សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ

-សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល

-រមណីយដ្ឋាន​ជួរ​វែង (អូរម្រះ)

-រមណីយដ្ឋាន​អូរឫស្សី​កណ្តាល

-រមណីយដ្ឋាន​ទេសចរណ៍​ចម្ការ​ក្រូច

-រមណីយដ្ឋាន​ទេសចរណ៍​កោះ​ខ្សាច់​សេកុង

៣/ តំបន់​សក្ដានុពល​ទេសចរណ៍​តាមដងទន្លេទាំង៤ រួមមាន (ទន្លេ​មេគង្គ ទន្លេកុង ទន្លេសាន និង​ស្រែ​ពក)

​-រមណីយដ្ឋាន​អន្លង់​ផ្សោត​ត្បូង​ខ្លា

-រមណីយដ្ឋាន​អន្លង់​ផ្សោត​ឈើទាល

-រមណីយដ្ឋាន​តំបន់​រ៉ាមសារ

៤/ តំបន់​សក្ដានុពល​ទេសចរណ៍​តាម​បណ្ដោយ​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ​និង​តំបន់​ឧទ្យានជាតិ​វិរៈ​ជ័យ​ និង​វប្ប​​ធម៌-ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច

-តំបន់​សត្វស្លាប​សៀមប៉ាង (អាហារដ្ឋាន​ត្មាត)

-រមណីយដ្ឋាន​ឧទ្យាន​ជាតិ​វីរៈជ័យ និង​តំបន់​ជុំវិញ​ជនជាតិ​ភាគតិច​អូរចាយ

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR នៅខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ៖ បុគ្គល ឬក្រុមហ៊ុនណាដែល​វិនិយោគ ១ ប៊ីលាន​​ដុល្លារឡើងទៅ នឹង​ទទួល​បាន​ការ​អនុញ្ញាតឆាប់រហ័ស

ជីវិតកម្សាន្ដ១៣ នាទីutes មុន

​ចុងឆ្នាំ២០២៤ តារា​​ស្រីចិន ​​​៤ ដួង ជាប់ជាតួពូកែសម្ដែងបំផុត​ លើ​កញ្ចក់​ទូរទស្សន៍

កីឡា១៤ នាទីutes មុន

កម្ពុជា នឹង​បើក​វគ្គ​បណ្តុះបណ្តាល៤​​លើក​​​ត្រៀម«ពាន​រង្វាន់សម្តេចបវរធិបតី»​លើក​ទី​២

ព័ត៌មានជាតិ២១ នាទីutes មុន

ការស្ថាបនាផ្លូវ តភ្ជាប់បង្ខិត​រវាង​ជនបទនិងទីប្រជុំជន ជួយបង្កើនទីផ្សារកសិកម្មដល់កសិករ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

កីឡា៦ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

ព័ត៌មានជាតិ៥១ នាទីutes មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

សន្តិសុខសង្គម២២ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

Sokha Hotels

ព័ត៌មានពេញនិយម