ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ សៅ សុខា៖ជនល្មើសធនធានធម្មជាតិ នឹងត្រូវចារឈ្មោះ ឧក្រិដ្ឋជនព្រៃឈើ
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឲ្យពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងធ្វើការត្រួតពិនិត្យក្រុមហ៊ុន តំបន់ព្រៃឈើ នៅមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីថែរក្សាធនធានធម្មជាតិរបស់ជាតិ។
នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្ដមសេនីយ៍ សៅ សុខា បានលើករបៀបវរៈនៃកិច្ចប្រជុំ ចំនួន៤ ជាអាទិ៍ ១.ឆ្លងរបាយការណ៍ វឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងចន្លោះពេលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ រហូតដល់ខែវិច្ឆិកា ឆ្នា២០២០ ២.ត្រួតពិនិត្យការអនុវត្ត ស.ជ.ណ របស់រាជរដ្ឋាភិបាល លប់ L.PនិងP.C និងជំនួសវិញដោយ L.P និង P.C ថ្មី ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារគ្រប់គ្រងទៅលើលិខិតស្នាមដើម្បីជៀសវាងការក្លែងបន្លំលិខិតស្នាមមិនត្រឹមត្រូវដោយជនខិលខូច ដើម្បីដឹកជញ្ជូន ឬធ្វើអាជីវកម្មព្រៃឈើបំពានច្បាប់ និង ស.ជ.ណ ឲ្យរៀបចំច្រកចេញចូលតែមួយ សម្រាប់រាជធានី ខេត្ត ទាំង២៥ ការធ្វើចរាចរឈើបម្រើសេចក្ដីត្រូវការ ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ៣.ពាក់ព័ន្ធលើការប្រមូលភស្តុតាង ដែលបានមកពីប្រតិបត្តិការរបស់គណៈកម្មការជាតិ យកមកប្រមូលផ្តុំ ដើម្បីរក្សាទុកជាភស្តុតាង សម្រាប់តុលាការ និងជាភស្តុតាង បង្ហាញជូនសាធារណជន ឲ្យបានឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺមិនមែនតែពាក្យសំដីទេ តែមានទង្វើជាក់ស្តែង និងទី៤.ការចារឈ្មោះឧក្រិដ្ឋជនព្រៃឈើ ក្រោយពីតុលាការរកឃើញថា ឧក្រិដ្ឋជន ជនល្មើសបានប្រព្រឹត្តសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។
នាយឧត្ដមសេនីយ៍ សៅ សុខា បានស្នើដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ឲ្យអនុវត្តតាមពាក្យស្លោក ប្រទេសជាតិ ត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី ប្រធានក្រុមលេខាធិការ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធានធម្មជាតិ បានថ្លែងថា ចាប់ពីក្នុងខែធ្នូ ឆ្នាំ២០១៩ មកដល់ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើ ទប់ស្កាត់ និងបង្រ្កាបបាន ១៩២០ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៦៣នាក់ និងដកហូតវត្ថុតាងផល អនុផលព្រៃឈើ មធ្យោបាយ ឧបករណ៍ សម្ភារមួយចំនួន និងកម្លាំងក្រុមការងារទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើប្រតិបត្តិការតាមបណ្តាខេត្ត សហការនិងម្ចាស់ការបង្រ្កាប បាន ១៣៩២លើក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៦៥នាក់ វត្ថុតាងប្រគល់អោយរដ្ឋបាលព្រៃឈើ និងបរិស្ថាន រក្សាទុក៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់