ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញ “កប៉ាល់ខ្មោច” មួយគ្រឿងអណ្ដែតចូលដែនទឹកខ្លួន (មានវីដេអូ)
កប៉ាល់ដឹកទំនិញដែលគេបោះបង់ចោល ឬ “កប៉ាល់ខ្មោច” មួយគ្រឿងត្រូវបានគេរកឃើញនៅក្នុងដែនទឹកភាគខាងត្បូងនៃឈូងសមុទ្រថៃ ក្បែរឆ្នេរខេត្ត Nakhon Si Thammarat កាលពីយប់ថ្ងៃសៅរ៍ ។

កប៉ាល់ដឹកទំនិញចិនដែលគេបោះបង់ចោលនោះត្រូវបានប្រទះឃើញដោយបុគ្គលិកធ្វើការនៅកន្លែងខួងយកប្រេងនៅឈូងសមុទ្រ ហើយគ្មាននរណាម្នាក់នៅលើនាវានោះទេ ។

បុគ្គលិកនៅស្ថានីយ៍ខួង Chevron បានរាយការណ៍អំពីកប៉ាល់នេះទៅកាន់ទីបញ្ជាការតំបន់កងទ័ពជើងទឹកទី ២ ក្នុងខេត្ត Songkhla ភាគខាងត្បូង ។ អាជ្ញាធរបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតភ្លាមៗ ហើយបានបញ្ជូនយន្តហោះគ្មានមនុស្សបើកដើម្បីរកមើលថាតើពួកគេអាចអូសកប៉ាល់ទៅចតនៅទន្លេ Pak Nam Tapi ក្នុងស្រុក Muang នៃខេត្ត Surat Thani ដែរឬទេ ។

ទោះបីជាកងទ័ពជើងទឹកព្យាយាមទាញកប៉ាល់ចេញពីសមុទ្រក៏ដោយ ប៉ុន្តែវាត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរទៅហើយ ហើយឧបករណ៍នាវាចរណ៍ភាគច្រើនរួមទាំងយុថ្កាត្រូវបានខូច បន្ទប់ម៉ាស៊ីនត្រូវបានជន់លិច ប៉ុន្តែអាគុយភ្លើងរបស់កប៉ាល់មានថាមពលគ្រប់គ្រាន់សម្រាប់បំភ្លឺភ្លើង ហើយអាជ្ញាធរត្រូវបូមទឹកប្រហែលពាក់កណ្ដាលចេញពីកប៉ាល់នោះ ។
ចំណែកប្រភពមួយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កប៉ាល់នេះប្រហែលជាអណ្តែតចូលក្នុងដែនទឹកថៃ បន្ទាប់ពីធ្វើការនៅប្រទេសវៀតណាម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថៃ កំពុងផ្ទុះជំងឺមួយទៀត ងាយឆ្លង និងធន់ជាមួយថ្នាំសម្លាប់មេរោគ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?