KPT+
ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ ផ្លូវចិត្តកូន
នៅពេលដែលម៉ាក់ប៉ាចង់ឲ្យកូនធ្វើតាមបញ្ជាអ្វីមួយ ហើយការនិយាយស្រួលបួលមិនដំណើរការ ភាគច្រើនគឺនិយមប្រើទណ្ឌកម្ម ដើម្បីជាដំណោះស្រាយឲ្យកូនស្ដាប់។ ជាទូទៅ ការដាក់ទណ្ឌកម្មជាវិធីមួយងាយស្រួលបំផុតក្នុងការធ្វើឲ្យកូនស្ដាប់សម្ដីយើងជាម៉ាក់ប៉ា ព្រោះអាអូនឆាប់ខ្លាច តែក៏អាចប៉ះពាល់ដល់ផ្លូវចិត្តកូនវិញដែរ។

បើតាមវិធីចិញ្ចឹមកូនបែបផ្ដាច់ការ ម៉ាក់ប៉ាតែងជឿថា ដើម្បីលូតលាស់ និងអភិវឌ្ឍបានត្រឹមត្រូវ កូនត្រូវទទួលទណ្ឌកម្មចំពោះអាកប្បកិរិយាមិនល្អ និងទទួលបានរង្វាន់សម្រាប់អាកប្បកិរិយាល្អ។
ហេតុអ្វីបានជាការដាក់ទណ្ឌកម្មបង្កគ្រោះថ្នាក់ដល់កូន?
យោងតាមលោក Alan Kazdin នាយកមជ្ឈមណ្ឌល Yale Parenting Center ការដាក់ទណ្ឌកម្មអាចធ្វើឲ្យម៉ាក់ប៉ាមានអារម្មណ៍ធូរស្រាល ប៉ុន្តែនឹងមិនអាចផ្លាស់ប្ដូរអាកប្បកិរិយារបស់កូននោះទេ។ ពេលចង់ឲ្យកូនស្ដាប់បង្គាប់ ម៉ាក់ប៉ាភាគច្រើនប្រហែលជាចាប់ផ្ដើមដោយការនិយាយប្រាប់កូនថ្នមៗ ប៉ុន្តែយូរៗទៅអាចបន្ថែមការស្រែក ជ្រុលដៃប្រើកម្លាំងខ្លាំងៗលើកូនក៏មាន ទោះបីជាក្នុងចេតនាល្អក៏ដោយ។ អ្នកស្រាវជ្រាវជាច្រើនយល់ស្របថា ជំនួសឲ្យការបង្រៀនអ្វីដែលមានប្រយោជន៍ ចំណុចប៉ុន្មានខាងក្រោមនេះជាអ្វីដែលការដាក់ទណ្ឌកម្មអាចធ្វើប៉ះពាល់ដល់កូន៖
- បង្កឲ្យមានការអាក់អន់ចិត្ត
- បណ្ដាលឲ្យខូចខាតផ្លូវចិត្តកុមារ
- លើកទឹកចិត្តឲ្យមានអាកប្បកិរិយាគិតតែពីខ្លួនឯង
- ជំរុញភាពមិនស្មោះត្រង់
- រារាំងកូនពីការអភិវឌ្ឍផ្នែកសីលធម៌។
ដូច្នេះតើយើងគួរធ្វើបែបណាដោយមិនដាក់ទណ្ឌកម្មលើកូន? គន្លឹះសំខាន់ គឺត្រូវនិយាយជាមួយកូនៗ និងជួយពួកគេឲ្យយល់ពីមូលហេតុដែលអាកប្បកិរិយារបស់ពួកគេមិនអាចទទួលយកបាន។ ប៉ុន្តែម៉ាក់ប៉ាត្រូវពិចារណាឲ្យបានហ្មត់ចត់ទៅលើពាក្យដែលប្រើ និងរបៀបដែលយើងប្រើ។

ម៉ាក់ប៉ាគួរតែពន្យល់ពីរបៀបដែលអាកប្បកិរិយាមិនអាចទទួលយកបានរបស់កូនដែលធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ជាមួយនឹងកាយវិការ និងសំឡេងទន់ភ្លន់។ ទោះជាយ៉ាងណាក៏ដោយ ការចិញ្ចឹមកូនឲ្យធំលូតលាស់ប្រកបដោយសុខភាពល្អ ចរិយាសមរម្យមិនមែនជាការងាយស្រួលដូចដែលអ្វីគ្រប់គ្នាគិតនោះទេ ប៉ុន្តែម៉ាក់ប៉ាត្រូវរៀនចេះទប់អារម្មណ៍ខ្លួនឯងមែនទែន ធ្វើយ៉ាងណាមិនគួរប្រើដៃជើងលើកូនទេ៕
ចុចអាន៖ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូម មួយណាល្អជាង?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ