Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនបរទេសស្នើវិនិយោគចិញ្ចឹមត្រីសមុទ្រនៅតំបន់កោះដែកគោល និងកោះថាស ក្នុងដែនសមុទ្រកម្ពុជា

បានផុស

នៅ

តំណាងក្រុមហ៊ុនជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ដោយ​លើក​ពី​គម្រោង​ពាក់ព័ន្ធ​ផែនការ​វិនិយោគ​វារីវប្បកម្ម​ចិញ្ចឹមត្រីសមុទ្រ​នៅតំបន់កោះដែកគោល និងកោះថាស ​ក្នុងដែនសមុទ្រ​ ខេត្តព្រះសីហនុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ លោកស្រីតំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានថ្លែងថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្រ្តី និងមន្ត្រីជំនាញកន្លងមក ក្រុមហ៊ុនបានធ្វើការពិនិត្យ សិក្សា និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សាវាយតម្លៃផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។

លោកស្រីបន្តថា មន្ត្រីជំនាញនៃរដ្ឋបាលជលផល បានផ្តល់ឱកាស និងគាំទ្រចំពោះសំណើរផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស ដែលដំណាក់កាលទី ១ នៃផែនការវិនិយោគនោះគឺលើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា។

ជាការឆ្លើយតប លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម គាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុន ដែលផែនការវិនិយោគនេះ ពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

លោករដ្ឋមន្រ្តី បានណែនាំបន្ថែមដល់ក្រុមហ៊ុនឲ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គមលើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រនេះមកក្រសួង និងជាពិសេសត្រូវធ្វើការស្នើសុំ និងមានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាចចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុនបាន៕ ដោយ៖ ទួន សុផល

SONY DSC
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ពាក់មី ហួសចិត្តនឹងអ្នកប្រើរូបខ្លួន ប្រកាសលក់ផ្ទះបន្ទាន់ និងស្នើសាធារណជន កុំគាំទ្រទង្វើរកសុីបែបនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សូម្បី​នាយករដ្ឋមន្ត្រីថៃ​ក៏ស្ទើរតែចាញ់​បោក​​ក្រុម​ចោ​រ​បច្ចេកវិទ្យា ដោយ​ប្រើ​ AI ​​ធ្វើត្រាប់សំឡេង​​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជន​តាំងពីខែមីនា ឆ្នាំ២០២៤

ជីវិតកម្សាន្ដ២១ ម៉ោង មុន

នាយព្រីង ត្រូវកាត់ជេីង ដោយសារទទួលទានភេសជ្ជៈប៉ូវកម្លាំងរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម