Connect with us

ព័ត៌មានជាតិ

បាត់ដំបង រៀបចំព្រឹត្តការណ៍ជិះកង់ កសាងសាលា និងឧបត្ថម្ភមន្ទីរពេទ្យ

បានផុស

នៅ

បាត់ដំបង៖ ខេត្ដបាត់ដំបងនឹងបង្កើតព្រឹត្តិការណ៍ជិះកង់ រៃអង្គាសថវិកាដើម្បីយកទៅកសាងសាលារៀននៅតំបន់ដាច់ស្រយាលនៅស្រុករុក្ខគីរី និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប ដែលព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជិះកង់ខេត្ដបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ជិះកង់ក្នុងខេត្ដនេះគឺជាលើកទី១ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ ការអប់រំ លើកស្ទួយសុខភាពកុមារ រៃអង្គាសថវិកាពីសប្បុរសជន និងអ្នកចូលរួម ដើម្បីយកទៅកសាងសាលារៀនក្នុងតំបន់ដាច់ស្រយាលមួយនៅស្រុករុក្ខគីរី  និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប ដែលកំពុងជួបបញ្ហាខ្វះខាតនូវថវិកា។ 

ព្រឹត្តិការណ៍នេះ មានការជិះកង់ចេញដំណើរពីមុខសាលាខេត្ដបាត់ដំបង ឆ្ពោះទៅកាន់ប្រសាទបាសែត ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្ដបាត់ដំបង ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រ (ទៅ-មក)។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជិះកង់ បានអំពាវនាវសូម អភិបាលក្រុង ស្រុក និង ប្រធានមន្ទីរ អង្គភាព ផ្សព្វផ្សាយជូនដំណឹងដល់មន្ត្រីរាជការ និងបុគ្គលិក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។

សម្រាប់សាធារណៈជន និងសប្បុរសជនដែលមានបំណងចូលរួម គឺអាចចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ ដោយអាចចុះឈ្មោះទៅកាន់លេខទូរសព្ទ ០១២ ៣៦ ៥៤ ៥៤ ឬចុះឈ្មោះតាមអនឡាញ៖ https://forms.gle/zf5aEFAKZPhx5NM16

គួរបញ្ជាក់ថា តម្លៃសំបុត្រចូលរួម ១៥ ដុល្លារ អ្នកចូលរួមនឹងទទួលបានអាវយឺត ១ ទឹក អាហារសម្រន់ ចូលរួមលេងហ្គេម Treasure Hunt និងអារហារពេលថ្ងៃត្រង់ផងដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២២ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម