នយោបាយ
អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសថា នឹងបន្តតាមដានអំពីដំណើរការ និងលទ្ធផលនៃសវនាការរបស់លោក កឹម សុខា នៅតុលាការ
អនុរដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស លោកស្រី Amanda Milling លើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក កឹម សុខា នាថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ នេះ នៅនិវាសដ្ឋានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ហើយជំនួបនេះ បានធ្វើឡើងនៅវេលាថ្ងៃត្រង់ បន្ទាប់ពីលោកស្រីជួបពិភាក្សាការងារជាមួយ នេះបើតាមការឲ្យដឹងពីលោក មុត ចន្ថា។

លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់លោក កឹម សុខា បានឲ្យដឹងថា នៅក្នុងជំនួបដែលត្រូវបានរៀបចំដោយស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជានេះ លោកស្រី Amanda Milling រដ្ឋមន្ត្រីចង់ដឹងពីទស្សនៈរបស់លោក កឹម សុខា ជុំវិញស្ថានភាពនានានៅកម្ពុជា ក្នុងបរិបទឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនោះដែរ លោកស្រីក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព គឺជាគុណតម្លៃ និងក៏ជាគោលកាណ៍ស្នូល នៃគោលនយោបាយបរទេស ដែលចក្រភពអង់គ្លេសត្រូវធ្វើ និងផ្សារភ្ជាប់ជាមួយ។
បើតាមលោក មុត ចន្ថា លោកស្រី Amanda Milling បានបញ្ជាក់ដែរថា ចក្រភពអង់គ្លេសនឹងបន្តតាមដានដោយយកចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការនាពេលខាងមុខ ដែលពាក់ព័ន្ធនឹងសេរីភាពរបស់លោក កឹម សុខា ក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកបន្តសវនាការលើសំណុំរឿងលោក កឹម សុខា ឡើងវិញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខ វេលាម៉ោង៨ និង៣០នាទីព្រឹក នេះបើតាមដីកាកោះហៅលោក កឹម សុខា ឱ្យចូលសវនាការ ហើយសមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការនោះ រួមមាន លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង ចៅក្រមប្រឹក្សា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា និងលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការបន្តសវនាការឡើងវិញនេះ គឺបន្ទាប់ពីតុលាការបានសម្រេចផ្អាកជិត២ឆ្នាំ (ខែមីនា ឆ្នាំ២០២០) ដោយសារការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩។ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់