ព័ត៌មានជាតិ
កម្ពុជា និងអង់គ្លេស មានចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ
ប្រមុខកាទូតកម្ពុជា និងអង់គ្លេស ឯកភាពចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ ខណៈប្រទេសទាំងពីរ មានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងជំនួបរវាងលោកស្រី អាម៉ានដា មៀលលីង (Amanda Milling) អនុរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស ជាមួយលោកឧបនាយករដ្មន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។
ក្រោយពីជំនួបពិភាក្សានេះ លោកឧបនាយករដ្មន្រ្តី ប្រាក់ សុខុន បានអះអាងថា កម្ពុជា និងចក្រភពអង់គ្លេស មានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។ ពោលប្រទេសទាំងពីរបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាស ដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស ជាដើម។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានបង្ហាញទឹកចិត្តដ៏ថ្លៃថ្លាចំពោះកម្ពុជា តាមរយៈជំនួយផ្សេងៗ ជាពិសេសការបរិច្ចាគវ៉ាក់សាំង។ លោកមានប្រសាសន៍ថា អាស៊ានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ខណៈដែលទើបបានក្លាយជាដៃគូសន្ទនាថ្មីទី ១១ របស់អាស៊ានកាលពីឆ្នាំមុន។
លោកស្រី Amanda Milling អនុរដ្ឋមន្ត្រី ការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកអាស៊ី បានមកដល់កម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលនេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់រលោកស្រីមកកាន់កម្ពុជា ចាប់តាំងពីចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនាអាស៊ាន។ ក្នុងរយៈពេលនេះ លោកស្រី Milling នឹងជួបជាមួយដៃគូកម្ពុជាជាច្រើនក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនា។
កាលពីថ្ងៃទី ៩ ខែមករា លោកស្រីបានជួបជាមួយសហគ្រិន និងអ្នកដឹកនាំស្រ្តី ដែលជោគជ័យជាច្រើនរូប។ លោកស្រីបានស្តាប់អំពីការច្នៃប្រឌិត និងការបង្កើតអាជីវកម្មពីសំណាក់អតីតជ័យលាភីរបស់អតីតនិស្សិត Chevening និងអ្នកដឹកនាំធុរកិច្ចជាច្រើនទៀត។ នៅព្រឹកថ្ងៃទី ១០ ខែមករា លោកស្រី បានជួបជាមួយសភាពាណិជ្ជកម្មអង់គ្លេស និងអ្នកធុរកិច្ចអង់គ្លេសនៅកម្ពុជា ដោយពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពដែលកម្ពុជាផ្តល់ជូនធុរកិច្ចចក្រភពអង់គ្លេស។
លោកស្រីក៏បានលើកឡើងពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការជំរុញពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន