ចរាចរណ៍
រថយន្តម៉ាស្តា ឆ្លងផ្លូវត្រូវរថយន្តព្រូសបុកពេញទំហឹង
ភ្នំពេញ ៖ រថយន្តម៉ាស្តាមួយគ្រឿងបើកឆ្លងផ្លូវជិតផុតទៅហើយស្រាប់តែមានរថយន្តព្រូសបើកលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំតែមិនមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ២៥៧ កែងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ គជប ២-០០៤១ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៧ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងផ្លូវកម្ពុជាក្រោម ខណៈឆ្លងជិតផុតស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ទុយោ ពាក់ស្លាកលេខកម្ពុជា SITHIKA9 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរថយន្តម៉ាស្តាផ្ទុះពោងសុវត្ថិភាពចំណែករថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
ដោយ ៖ សុខា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ