ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា ប៉ុន្មានសប្តាហ៍ទៀត ប្រជាជនអឺរ៉ុបលើសពាក់កណ្តាល នឹងឆ្លង អូមីក្រុង
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ពាក់កណ្តាលនៃប្រជាជនទ្វីបអឺរ៉ុប នឹងឆ្លងវីរុសកូវីដបំប្លែងខ្លួនប្រភេទ អូមីក្រុង ក្នុងរយៈពេលប្រាំមួយទៅប្រាំបីសប្តាហ៍ខាងមុខ។
លោកវេជ្ជបណ្ឌិត Hans Kluge បាននិយាយថា រលកនៃការឆ្លងអូមីក្រុងថ្មី កំពុងវាយប្រហារពាសពេញតំបន់ លើសពីការកើនឡើងនៃវីរុសបំប្លែងខ្លួន ដែលតា។
ការព្យាករណ៍នេះគឺផ្អែកលើការឆ្លងថ្មីចំនួន ៧លានករណី ដែលត្រូវបានរាយការណ៍ទូទាំងទ្វីបអឺរ៉ុប ក្នុងសប្តាហ៍ដំបូងនៃឆ្នាំ២០២២។ ចំនួននៃការឆ្លង បានកើនឡើងលើសទ្វេដង ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ។
លោកវេជ្ជបណ្ឌិត Kluge បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ថ្ងៃនេះ វីរុសអូមីក្រុង តំណាងឲ្យរលកថ្មីពីភាគខាងលិចទៅខាងកើត ដែលបោកបក់ពាសពេញតំបន់ ខ្លាំងជាង ដែលតា ដែលប្រទេសទាំងអស់គ្រប់គ្រងរហូតដល់ចុងឆ្នាំ២០២១។ ជាង៥០ភាគរយនៃចំនួនប្រជាជនក្នុងតំបន់ នឹងឆ្លងអូមីក្រុង ក្នុងរយៈពេល ៦ ទៅ ៨សប្តាហ៍ខាងមុខ”។
លោកបានបន្ថែមថា “របៀបដែលប្រទេសនីមួយៗឆ្លើយតបនៅពេលនេះ គឺត្រូវតែជូនដំណឹងអំពីស្ថានភាពជំងឺរាតត្បាតរបស់ខ្លួន ធនធានដែលមាន ស្ថានភាពទទួលថ្នាំបង្ការ និងបរិបទសេដ្ឋកិច្ចសង្គម”។
ការសិក្សាថ្មីៗបានបង្ហាញថា អូមីក្រុង ទំនងជាមិនសូវធ្វើឲ្យមនុស្សឈឺធ្ងន់ជាងវីរុសកូវីដប្រភេទ មុនៗទេ ប៉ុន្តែ អូមីក្រុង នៅតែឆ្លងខ្លាំង ហើយអាចចម្លងទៅមនុស្សបាន បើទោះបីជាពួកគេចាក់វ៉ាក់សាំងពេញលេញក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ៦ វិធី ទោះ អូមីក្រុង ឆ្លងខ្លាំងប៉ុនណា ក៏មិនខ្លាច
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់