ព័ត៌មានអន្ដរជាតិ
ចិនកាន់តែធ្ងន់ធ្ងរ ពេលនេះបិទក្រុងមួយទៀត មនុស្ស៥លាននាក់បន្ថែម ត្រូវជាប់ក្នុងផ្ទះ (មានវីដេអូ)
ទីក្រុងមួយទៀតរបស់ចិនត្រូវបិទខ្ទប់ ដោយបង្ខំឲ្យមនុស្សចំនួន៥លាននាក់បន្ថែមទៀត ជាប់នៅក្នុងផ្ទះរបស់ពួកគេ ខណៈប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
ទីក្រុង Anyang ក្នុងខេត្ត Henan ត្រូវបានបិទខ្ទប់ បន្ទាប់ពីរកឃើញករណីមួយចំនួន។
វីរុសបំប្លែងខ្លួន អូមីក្រុង ដែលរីករាលដាលយ៉ាងឆាប់រហ័ស បានបង្កជាបញ្ហាប្រឈមថ្មីចំពោះប្រទេសចិន ដោយករណីចំនួនពីរនៅ Anyang គឺផ្សារភ្ជាប់ទៅនឹងចង្កោមឆ្លង ដែលកំពុងកើនឡើងនៅក្នុងទីក្រុងភាគខាងជើង Tianjin។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា អាជ្ញាធរក្នុងទីក្រុង Anyang បានប្រកាសពីការបិទខ្ទប់កាលពីល្ងាចថ្ងៃចន្ទ ដោយបានចេញសេចក្តីជូនដំណឹងមួយ បញ្ជាពលរដ្ឋមិនឲ្យចាកចេញពីផ្ទះរបស់ពួកគេ ឬបើកបរយានយន្តនៅលើដងផ្លូវឡើយ។
ទីភ្នាក់ងារព័ត៌មានដដែលបានរាយការណ៍ទៀតថា អាជីវកម្មមិនសំខាន់ទាំងអស់ និងសាលារៀនត្រូវបានបិទ ហើយការធ្វើតេស្តទ្រង់ទ្រាយធំបានចាប់ផ្តើម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រប់គ្រងរោគរាតត្បាតធ្ងន់ធ្ងរ និងទប់ស្កាត់ការរីករាលដាលនៃវីរុសអូមីក្រុង។
មានការឆ្លងក្នុងសហគមន៍ថ្មីចំនួន ៥៨ករណីត្រូវបានរាយការណ៍នៅក្នុងទីក្រុង Anyang ដែលនាំឲ្យករណីសរុបរបស់ទីក្រុងនេះ ឡើងដល់ ៨៤ករណីចាប់តាំងពីថ្ងៃសៅរ៍មក។
ទីក្រុងនេះបានរឹតបន្តឹងការធ្វើដំណើរចេញក្រៅរួចទៅហើយ ដើម្បីធានាថា ការផ្ទុះឡើងនឹងមិនរីករាលដាលដល់តំបន់ខាងក្រៅនោះទេ។
យ៉ាងហោចណាស់ទីក្រុងចំនួនបីក្នុងខេត្ត Henan កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ខណៈប្រជាជនចំនួន១៣លាននាក់នៅទីក្រុង Zhengzhou ក្នុងខេត្តនេះ ក៏ប្រហែលជាជាប់ក្នុងការបិទខ្ទប់ទាំងស្រុងផងដែរ។
កាលពីសប្តាហ៍មុន មនុស្សមួយលាននាក់នៅទីក្រុង Yuzhou ដែលក៏ស្ថិតក្នុងខេត្ត Henan ផងដែរ ត្រូវបានគេប្រាប់ឲ្យនៅផ្ទះ។ រីឯទីក្រុង Xi’an ដែលមានប្រជាជន១៣លាននាក់ កំពុងជាប់ក្នុងការបិទខ្ទប់សប្តាហ៍ទី៣៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន មិនរស់ជាមួយកូវីដទេ ហើយប្រាប់ឲ្យត្រៀមចាក់វ៉ាក់សាំង ពេញមួយជីវិត
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត