Connect with us

វប្បធម៌ ជំនឿ

ថ្ងៃទីមួយសែនធំ អ្នកជាប់សែស្រឡាយ ចិន កុំឲ្យខុសត្រណម ៥ យ៉ាងនេះឲ្យសោះ!

បានផុស

នៅ

ថ្ងៃសែនឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនាថ្ងៃ ២១ ខែមករា និងថ្ងៃចូលឆ្នាំថ្មីចំថ្ងៃ ២២ ខែមករា ដូច្នេះហើយកូនចៅចិនដែលជាប់សែស្រឡាយ​ គួរ​ដឹងពី​ត្រណមឬអ្វីដែលមិនគួរធ្វើនិងគួរ ដើម្បី​ចៀសវាង​នាំមក​មក​នូវ​ឧបទ្រពចង្រៃ​ នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ថ្មី។

គ្រូ ណុប នឹងបង្ហាញប្រាប់ពីត្រណមធំៗ ជនជាតិចិនមិនអាចធ្វើបានឡើយ ក្នុងថ្ងៃសែនចូលឆ្នាំថ្មីនេះ ៖

១ ហាមបោកខោអាវក្នុងថ្ងៃចូលឆ្នាំចិន ដោយសារតែ​ប្រជាជន​ចិន​ជឿ​ថា ព្រះ​គឺ​ជា​ទឹក​ដែល​កើត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ដូច្នេះ​ការ​បោក​ខោអាវ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ ​គឺ​ដូច​ជា​ប្រមាថ​ព្រះ​អ៊ីចឹង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ កុំបំបែករបស់ឬធ្វើឲ្យធ្លាក់ចានឆ្នាំង ព្រោះ​គេ​ជឿ​ថា​ ជា​សញ្ញា​អាក្រក់​ដែល​នាំឲ្យគ្រួសារ​នឹង​បែក​បាក់ ឬ​នរណា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រួសារ ប្រសិនបើមានអ្វីកើតឡើងដោយចៃដន្យ គេក៏មាន​ដំណោះស្រាយ​ ដោយ​និយាយ​ថា “luo di ka hua” ដែលមានន័យថា ផ្កា​នឹងរីកនៅ​ពេលវា​ធ្លាក់​ដល់​ដី។

៣ កុំប្រើវត្ថុមុតស្រួច ជនជាតិ​ចិន​ជឿ​ថា ​ការ​ប្រើ​វត្ថុ​ស្រួច ​គឺ​ជា​ការ​កាត់​សំណាង​ល្អ​ចេញ​ ពេញ​មួយ​ឆ្នាំតែម្ដង។

៤ កុំចូលក្នុងបន្ទប់គេងរបស់អ្នកដទៃ ប្រជាជន​ចិន​មាន​ជំនឿ​ថា ​ចូល​គេង​ក្នុងបន្ទប់​អ្នក​ផ្សេង​ ដែល​មិនមែន​ជា​សាច់ញាតិ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ចាត់​ទុក​ថា ​ជា​សំណាងអាក្រក់​ខ្លាំង។

៥ កុំ​បោសផ្ទះ នៅថ្ងៃចូលឆ្នាំចិន ផ្ទះមិនត្រូវបានសម្អាតរហូតដល់ “Qiu Four” (Qiu Four គឺជាថ្ងៃទី ៤ នៃថ្ងៃចូល​ឆ្នាំចិន ដែល​ជាធម្មតានៅពេលចូលឆ្នាំចិនគេនឹងបែងចែក​ជាថ្ងៃ Pay Day, Mid-Autumn Day, Travel Day និង Qiu Four Day) ព្រោះ​ប្រសិន​បើ ការ​បោស​សម្អាត​ផ្ទះ​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ នេះ​ចាត់​ទុក​ថា​ជា​ការ​បោស​សម្អាត​នូវ​លាភ​សំណាង។

យ៉ាងណាមិញ គ្រូ ណុប សូមជូនពរ​ឆ្នាំ​ថ្មី​នេះ​២០២៣ នាំ​មក​នូវ​សិរីសួស្ដី​ដល់​បងប្អូន​ដែល​ជាប់​សែស្រឡាយ​ចិន​ទូទាំង​ពិភពលោក​ ជួប​តែ​សុខសុភមង្គល ​និង​មាន​អាយុវែង​ មាន​លុយ​កាក់​ហូរ​ចូល​រាល់​ឆ្នាំៗ៕

គ្រូ ណុប

ចុចអាន៖ជំនឿមិនធ្លាប់ដឹងអំពីអាំងប៉ាវ ឬស្រោមសំបុត្រក្រហម ក្នុងប្រពៃណី ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម