ព័ត៌មានជាតិ
រដ្ឋាភិបាល ផ្តល់ថវិកាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាង ១,០០០ លានដុល្លារសម្រាប់ឆ្នាំ ២០២២
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កញ្ចប់ថវិកាចំនួន ១,០៤៣ លានដុល្លារ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ ២០២២នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

យោងតាមខ្លឹមសារអំពីវឌ្ឍនភាពនៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ បានបែងចែកដូចខាងក្រោម៖
- សម្រាប់ឃុំ សង្កាត់មានថវិកាចំនួន ២០៧ លានដុល្លារ៖ ឆ្នាំ២០០២ ឃុំ សង្កាត់នីមួយៗមានថវិកាជាមធ្យម ៤,៥០០ដុល្លារក្នុង១ឆ្នាំ, ឆ្នាំ២០២២ មានចំនួន ១២៧,០០០ ដុល្លារ/១ឆ្នាំ។
- សម្រាប់ក្រុង ស្រុកមានថវិកាចំនួន ១៣៩ លានដុល្លារ រួមជាមួយថវិកាផ្ទេរក្នុងវិស័យអប់រំប្រមាណជាង ៣៣លានដុល្លារ ៖ ឆ្នាំ២០១៣ ក្រុង ស្រុកនីមួយៗមានថវិកាជាមធ្យម ៧៩,៣៥៣ ដុល្លារក្នុង១ឆ្នាំ។ ឆ្នាំ២០២២ មានជាង ៥៧០,០០០ដុល្លារ/១ឆ្នាំ។
- សម្រាប់រាជធានី ខេត្ត មានថវិកាចំនួន ៦៩៧ លានដុល្លារ រួមបញ្ចូលទាំងថវិកាផ្ទេរក្នុងវិស័យ សុខាភិបាលប្រមាណជិត ១៧០លានដុល្លារផងដែរ។
លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងភាពជោគជ័យនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរថវិការដ្ឋជារៀងរាល់ឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរហូតមកទល់ឆ្នាំ២០២១ ថវិកានេះមានចំនួនសរុបប្រមាណជាង ៤.០០០លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

ក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានរៀបចំ និងអនុម័ត កាលពីឆ្នាំ២០០៥ ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់កំណត់នូវចក្ខុវិស័យ និងគោលការណ៍គ្រឹះជាមូលដ្ឋាននានា ក្នុងការដឹកនាំដំណើរការកែទម្រង់អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ (២០១០-២០២០) និងកម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០)៕ ដោយ៖ ទួន សុផល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ