សុខភាព
រកឃើញរោគសញ្ញា អូមីក្រុង ថ្មីមួយទៀត ខុសដាច់ពីវីរុសបំប្លែងខ្លួនដទៃ
អ្នកដែលឆ្លងកូវីដ អាចមានរោគសញ្ញាជាច្រើន រួមទាំងរោគសញ្ញាដែលផ្តោតជុំវិញសកម្មភាពរបស់អ្នកនៅក្នុងបន្ទប់ទឹកផងដែរ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រកំពូលរបស់អាមេរិក។
ឥឡូវនេះ អូមីក្រុង គឺជាវីរុសកូវីដបំប្លែងខ្លួនលេចធ្លោជាងគេនៅចក្រភពអង់គ្លេស ហើយបាននិងកំពុងបញ្ចេញរោគសញ្ញាថ្មីជាច្រើន ដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើល និងមិនធ្លាប់ត្រូវបានគេឃើញសោះនៅក្នុងរលកមុនៗ។
ថ្វីបើរាគ មិនមែនជារោគសញ្ញាទូទៅនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែ CDC និងសាលា John Hopkins Medicine បានព្រមានថា វាអាចជាសញ្ញាប្រាប់ថា អ្នកឆ្លងអូមីក្រុងហើយ។
ក្រោយមកទៀត ស្ថាប័នទាំង២បានកត់សម្គាល់ថា មនុស្សប្រហែល២០% ទំនងជាជួបប្រទះនឹងអាការរាគរូសជារោគសញ្ញាភ្លាមៗបន្ទាប់ពីឆ្លងមេរោគ។
ទោះមេរោគប្រភេទ Delta និងវីរុសបំប្លែងខ្លួនមុនៗ ងាយស្រួលជាងនេះក្នុងការកំណត់រោគសញ្ញាដូចជាក្អកជាប់ គ្រុនក្តៅ និងបាត់បង់រសជាតិ ឬក្លិនក៏ដោយ ប៉ុន្តែ អូមីក្រុង បានបង្ហាញឲ្យឃើញថា វាមានរោគសញ្ញាថ្មីៗច្រើនណាស់។
ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញាចម្បងរបស់ អូមីក្រុង មានដូចជា៖ រមាស់បំពង់ក ហៀរសំបោរ អស់កម្លាំង កណ្តាស់ ឈឺខ្នងផ្នែកខាងក្រោម ឈឺក្បាល ឈឺសាច់ដុំនិងបែកញើសពេលយប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ក្រៅពីបែកញើសពេលយប់ អូមីក្រុង មានរោគសញ្ញាធំៗចំនួន ៧ទៀត
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង