Connect with us

ព័ត៌មានជាតិ

ធនាគារ​ពិភពលោក​ ព្យាករណ៍​ថា​ ឆ្នាំនេះ​សេដ្ឋកិច្ចកម្ពុជា​ស្ថិត​ក្នុង​រង្វង់​៤,៥​ ភាគរយ​

បានផុស

នៅ

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ និងនៅឆ្នាំក្រោយ អាចធ្លាក់ចុះជាងការរំពឹងទុកបន្តិច ដោយសារការអូសបន្លាយការរាលដាលនៃវីរុសកូវីដ១៩ ដែលនឹងធ្វើឱ្យប៉ះទង្គិចដល់អាជីវកម្មនានា ក៏ដូចជាវិស័យទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលនេះបានបន្តថា សេដ្ឋកិច្ចរបស់កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដល់កម្រិត មុនជំងឺរាតត្បាតរហូតដល់ឆ្នាំ២០២២ ឬឆ្នាំ ២០២៣ ឡើយ។

វត្តមាននៃវីរុសបំប្លែង «អូមីក្រុង» អាចរំខានដល់ការងើបឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ និងទេសចរណ៍ស្របគ្នានឹងហានិភ័យ ហិរញ្ញវត្ថុ ដែលបានកើនឡើងជាមួយនឹងកំណើននៃបំណុល និងភាពងាយរងគ្រោះពីគ្រោះធម្មជាតិ និងព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសធាតុ។

របាយការណ៍បានបន្តទៀតថា ការប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ១៩ អាចនឹងធ្វើឱ្យការស្តារសេដ្ឋកិច្ចរបស់កម្ពុជាមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ បន្ទាប់ពីនៅឆ្នាំ២០២១ ត្រូវបានកែ​សម្រួលពី៤ភាគរយ មកនៅត្រឹមជាង២ភាគរយវិញ បន្ទាប់ពីវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលត្រូវបានព្យាករ​ណ៍​ថា បានផ្តល់ការងារប្រហែល ២លានកន្លែង និងបានរួមចំណែកមួយភាគបួន (១/៤) នៃផលិតផលសរុបក្នុងស្រុក ក្នុងអំឡុងមុនពេលជំងឺរាតត្បាត ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។

បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់៥,៥% ក្នុងឆ្នាំ ២០២២ នេះដោយសារការ​ងើបឡើង​វិញ​នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។

ចំណែកប្រមុខ​រដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន​ សែន​ បាន​ចេញមក​ដាក់ក្តី​រំពឹងថ្មីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ​ថា​ កម្ពុជា​នឹងអាច​មានកំណើន​សេដ្ឋកិច្ច​លើស៥%​នៅឆ្នាំ២០២២​ ដោយសារ​ការនាំចេញ​ផលិតផល​កសិកម្ម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម