ព័ត៌មានជាតិ
ដាំពូជឪឡឹកសាច់លឿង ក្នុង១ហិកតា បានផលពី២០ទៅ៣០តោន
ក្នុងការដាំឪឡឹកសាច់លឿង ដែលនាំចូលពូជពីប្រទេសជប៉ុន នៅក្នុងកសិដ្ឋានដំណាំភូមិទួល នាខេត្តមណ្ឌលគិរី ក្នុងរយៈ៣ឆ្នាំចុងក្រោយនេះ ទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះ ទទួលបានផលពី២០ទៅ៣០តោន។
អាស្រ័យដោយសារមានផ្ទៃដីតិច លោក រ៉ាដូ ម្ចាស់កសិដ្ឋានភូមិទួល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បីឆ្នាំមកនេះ ការដាំឪឡឹកសាច់លឿងនាំចូលពីប្រទេសជប៉ុន មានតែនៅក្នុងខេត្តមណ្ឌលគិរីប៉ុណ្ណោះ។
លោក រ៉ាដូ បានឲ្យដឹងបន្តទៀតថា ឪឡឹកសាច់លឿងនេះ លក់ចេញក្នុង១គីឡូក្រាមថ្លៃ៤ពាន់រៀល ពោរពេញទៅដោយជាតិផ្អែមមុតដូចជារសជាតិដើមអញ្ចឹងដែរ។
កសិកររូបនេះ បញ្ជាក់ថា ចំពោះទីផ្សារឪឡឹកភាគច្រើននាំចូលភ្នំពេញ សៀមរាប និងកំពង់ចាម ។លោក រ៉ាដូ បន្តទៀតថា លោកមានគម្រោងពង្រីកផ្ទៃដីដាំដុះឪឡឹកសាច់លឿងនេះ ទៅដល់ខេត្តកំពង់ព្រះសីហនុចំនួន១០ហិកតា បន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក៕
អត្ថបទ ៖ កញ្ញា វ៉ាត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត