Connect with us

សុខភាព

វៀតណាម ព្រមានពីការប្រើប្រាស់ថ្នាំ Molnupiravir ប្រយ័ត្នគ្រោះថ្នាក់

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានព្រមានពីការប្រើប្រាស់ថ្នាំ Molnupiravir លើកត្តាមួយចំនួន បន្ទាប់ពីក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) បានផ្តល់អនុសាសន៍ថា ថ្នាំប្រឆាំងមេរោគដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Merck និង Ridgeback មួយនេះ ត្រូវបានរក្សាទុកនៅក្រៅពិធីការនៃការព្យាបាលជំងឺកូវីដ១៩។

ថ្នាំ Molnupiravir ត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ចរាចរ និងអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ក្នុងការព្យាបាលជំងឺកូវីដ១៩ នៅក្នុងប្រទេសជាច្រើនដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងជប៉ុនជាដើម។

ដោយផ្អែកលើការចង្អុលបង្ហាញ និងអនុសាសន៍ដែលគាំទ្រដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) និងទីភ្នាក់ងារគ្រប់គ្រងផលិតផលថែទាំសុខភាព និងឱសថរបស់ចក្រភពអង់គ្លេស (MHRA), ថ្នាំប្រឆាំងមេរោគមួយនេះ ត្រូវបានប្រើដើម្បីព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។

ថ្នាំ Molnupiravir ត្រូវបានចេញវេជ្ជបញ្ជាសម្រាប់អ្នកជំងឺដែលចេញរោគសញ្ញាតិចជាងប្រាំថ្ងៃ។

ក្រសួងបានព្រមានថា ថ្នាំ Molnupiravir មិនត្រូវបានណែនាំឲ្យប្រើក្នុងអំឡុងពេលមានផ្ទៃពោះទេ។ ស្ត្រីដែលមានគម្រោងយកកូន គួរតែប្រើវិធីពន្យារកំណើតប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលព្យាបាល និងរយៈពេល៤ថ្ងៃបន្ទាប់ពីការលេបថ្នាំ Molnupiravir ដូសចុងក្រោយ។

ក្រសួងក៏មិនបានណែនាំឲ្យប្រើផងដែរចំពោះ ម្តាយដែលមានជំងឺកូវីដ១៩ បំបៅកូនដោយទឹកដោះ ក្នុងអំឡុងពេលព្យាបាល និងរយៈពេល៤ថ្ងៃបន្ទាប់ពីលេបថ្នាំ Molnupiravir ដូសចុងក្រោយ។

ចំពោះកុមារ និងមនុស្សវ័យជំទង់ ថ្នាំ Molnupiravir មិនគួរត្រូវបានប្រើប្រាស់ចំពោះអ្នកជំងឺដែលមានអាយុក្រោម១៨ឆ្នាំទេ ដោយសារឥទ្ធិពលដែលអាចកើតមានលើការលូតលាស់ឆ្អឹង និងឆ្អឹងខ្ចី។

ចំពោះបុរស ថ្នាំ Molnupiravir អាចប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោល បើទោះបីជាហានិភ័យត្រូវបានគេចាត់ទុកថាមានទាបក៏ដោយ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព សូមប្រើថ្នាំ Molnupiravir តែជាមួយនឹងវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ថ្នាំ Molnupiravir ក៏មានប្រសិទ្ធភាព ប្រឆាំង អូមីក្រុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១១ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២០ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៩ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម