ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង ក្រោយបាញ់មីស៊ីលថ្មីៗនេះ (មានវីដេអូ)
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៦ នាក់ និងជនជាតិរុស្សីម្នាក់ ដោយចោទប្រកាន់ពួកគេថាមានជាប់ពាក់ព័ន្ធក្នុងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។
នាយកដ្ឋានរតនាគារបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចាត់វិធានការប្រឆាំងនឹងមនុស្ស ៧ នាក់ និងក្រុមហ៊ុនរុស្ស៊ីដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ ហើយទណ្ឌកម្មនោះរួមមានការបង្កកទ្រព្យសម្បត្តិជាដើម ។
នាយកដ្ឋាននេះនិយាយថា បុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលមានមូលដ្ឋាននៅទីក្រុង Vladivostok បានចូលរួមក្នុងការទិញឧបករណ៍ទាក់ទងនឹងទូរគមនាគមន៍ពីប្រទេសរុស្ស៊ី ។
គួររំឭកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងកាលពីសប្តាហ៍មុនចេញពីខេត្ត Jagang ភាគខាងជើង ហើយក្រោយមកបានបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេងមួយទៀតកាលពីថ្ងៃអង្គារ ខណៈមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ក៏បានមើលការបាញ់សាកល្បងនោះផងដែរ ។
ទន្ទឹមនោះ នាយកដ្ឋានរតនាគារបានថ្កោលទោសកូរ៉េខាងជើង ដោយនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ៦ គ្រាប់ ចាប់តាំងពីខែកញ្ញាឆ្នាំ ២០២១ ដែលនីមួយៗបានរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ស្របពេលជាមួយគ្នានេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងរិះរកមធ្យោបាយដើម្បីរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឈានដល់ការសម្រេចបានណាមួយនៅឡើយទេ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត