Connect with us

សុខភាព

ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?

បានផុស

នៅ

ងងុយគេងបន្ទាប់ពីស្ងាបច្រើនដង​ គឺជា​យន្តការ​មួយ​ដែល​រាងកាយ​ត្រូវការ​ ដើម្បី​យក​អុកស៊ីសែន​ពី​ខ្យល់​ចូល​ទៅ​ក្នុង​ចរន្តឈាម។ ក្នុងពេលជាមួយគ្នា នេះ​វាជួយ​ជំរុញ​កាបូនឌីអុកស៊ីត​នៅ​ក្នុង​ឈាម ដើម្បី​រក្សា​តុល្យភាព​នៃ​រាងកាយ។ វាក៏​កើតឡើងនៅពេល​ដែលរាងកាយ​មិនមានអុកស៊ីសែន​គ្រប់គ្រាន់ ឬមានកាបូនឌីអុកស៊ីតច្រើនពេក ​នៅក្នុងឈាម រហូតដល់ធ្វើ​ឲ្យ​ងងុយដេក។

ការ​ស្ងាប​ច្រើន​ដង​ ​ជា​រឿង​ធម្មតា ​តែ​ស្ថានភាព​ខ្លះ​ យើង​ក៏​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​ច្បាស់​ ព្រោះ​ករណីមួយទៀត ​អាច​ជា​ជំងឺ។

១ ការគេងមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ អាចបណ្តាល​ឲ្យ​ងងុយគេងពេលថ្ងៃ ទោះបីជាវា​មិនធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្តែ​អាចប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ វាក៏បង្កហានិភ័យនៃការវិវត្ត​ទៅជាជំងឺធ្ងន់ធ្ងរដូចជា ជំងឺធាត់ បេះដូង ឬ​​ធ្លាក់ទឹកចិត្តជាដើម។ ទោះជាយ៉ាងណាក៏ដោយ ព្យាយាមពិនិត្យមើលខ្លួនឯង​ ប្រសិនបើ​ដូច្នេះ​មែន ចូរ​កែសម្រួល​ទម្លាប់​គេង​របស់​អ្នក និង​កំណត់​កាលវិភាគ​គេង​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ដេក​អត់​លក់

ការគេងមិនលក់ គឺជារោគសញ្ញា​ដែលរាងកាយមានអារម្មណ៍ថា​ចង់គេង ប៉ុន្តែ​មិន​អាចគេង​បានដោយត្រូវ​ចំណាយពេលយូរជាងធម្មតា។ យើង​ងងុយគេង ប៉ុន្តែ​ក្រោក​ពី​ព្រលឹម ឬ​ភ្ញាក់​ឡើង​នៅពាក់កណ្តាល​យប់ និងមិនអាចគេងបានទៀតទេ ធ្វើ​ឲ្យ​រាងកាយ​មាន​អារម្មណ៍​ខ្សោយ ។

ដូច្នេះ​គួរ​ចៀសវាង​ភេសជ្ជៈ​ដែល​មាន​សារធាតុ​រំញោច​ខួរក្បាល ដូចជា ជាតិ​កាហ្វេអ៊ីន ដែល​មាននៅ​ក្នុងតែ កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង ជាដើម ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ផឹក គួរ​តែ​ជ្រើសរើស​ផឹក​មុន​ម៉ោង ២រសៀល ព្រោះ​បើ​ផឹក​ក្រោយ​ម៉ោង ២រសៀល អាចបណ្តាល​ឲ្យ​រាងកាយ​មាន​បញ្ហា​គេង​មិន​លក់ ប្រសិនបើ​មាន​ការ​គេង​មិន​លក់​ញឹកញាប់ អ្នក​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ។

៣ ផល​ប៉ះពាល់​នៃ​ថ្នាំ

ក្រុម​មនុស្ស​ដែល​ប្រើថ្នាំ ដូចជាថ្នាំប្រឆាំង​នឹងជំងឺធ្លាក់ទឹកចិត្ត ឬក្រុមថ្នាំថប់បារម្ភ អាចបណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់ ងងុយដេក គេង​មិនលក់។

៤ ផលវិបាក​ពី​ជំងឺ​ដែល​មាន​ស្រាប់

មាន​ជំងឺ​ជា​ច្រើន​ ដែល​ធ្វើ​​ឲ្យ​រាង​កាយ​ស្រវាំង​ជាង​ធម្មតា​ដូច​ជា MS (multiple sclerosis) ដុំ​សាច់​ក្នុង​ខួរក្បាល។ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺឆ្កួតជ្រូក ជំងឺ​ខ្សោយថ្លើម ជំងឺ​ដាច់សរសៃឈាម​ខួរ​ក្បាល​ស្រួច​ស្រាវ ជាដើម។

វិធី​ព្យាបាល​ការ​អាការ​ស្ងាប​ញឹកញាប់

​ប្រសិនបើ​យើង​ជាមនុស្សម្នាក់ដែល​ស្ងាប​ច្រើន ហើយ​បង្កបញ្ហាដូចជា ងងុយ​ដេក​អំឡុង​ពេល​ធ្វើការ រៀនសូត្រ ឬ​កិច្ចប្រជុំ​ញឹកញាប់ ខាងក្រោម​នេះ​ជា​ដំណោះស្រាយ​មួយ​ចំនួន៖

-គេង​ឲ្យ​បានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់​រាងកាយ ជាធម្មតា ៦-៩ ម៉ោង។
-បន្ត​ធ្វើ​លំ​ហាត់ប្រាណ​​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​រក្សា​រាង​កាយ​​ឲ្យ​​ស្រស់ថ្លា ។
-ផឹកទឹក​ឲ្យ​បានច្រើន ដើម្បី​បន្ថែម​ភាព​ស្រស់ស្រាយ​ដល់រាងកាយ។
-ចៀសវាង​អាហារ​ម្សៅ និង​ជាតិ​ស្ករ​លើស ព្រោះ​ញ៉ាំ​ម្សៅ និង​ស្ករ​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​រាងកាយ​ងងុយគេង។

-ដោយសារ​តែ​លំពែង​បញ្ជូន​អាំងស៊ុយលីន​ចេញ​ ដើម្បីរំលាយ​ជាតិស្ករ​ក្នុងបរិមាណច្រើន។ ជា​លទ្ធផល​ កម្រិត​ជាតិ​ស្ករក្នុង​ឈាម​កើន​ឡើង បណ្ដាល​ឲ្យ​ងងុយដេក។
-ក្រោក​ពី​កៅអី នៅ​ពេល​អង្គុយ​នៅ​ក្នុង​ថ្នាក់ អង្គុយ​ក្នុង​ទីតាំង​ដដែល​រយៈពេល​យូរ។
-បដិសេធ ឬ​កាត់​បន្ថយ​គ្រឿងស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន។

យ៉ាងណាមិញ​ ប្រសិនបើ​យើង​បាន​ព្យាយាម​កែតម្រូវ​អាកប្បកិរិយា​អាក្រក់នេះរួច ហើយ​ការ​ងងុយគេង​ញឹកញាប់​ នៅ​តែ​មិន​ប្រសើរ​ឡើង នោះ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ និង​បន្ត​ការ​ព្យាបាល​នៅ​នឹង​កន្លែង​តែ​ម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព

ចុចអាន៖អាហារ ៦ ប្រភេទមិនគួរហូបច្រើនពេកនៅពេលល្ងាច ដែលអាចប៉ះពាល់ដល់ដំណេកធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម