ព័ត៌មានជាតិ
យុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” ក្រុមហ៊ុនស្រាបៀរ ABC ប្រមូលថវិកាបាន ១០ ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈអង្គការ People In Need
ក្នុងអំឡុងពេលជាង ៦ សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន ស្រាបៀរ ABC បានអំពាវនាវដល់សាធារណជនពលរដ្ឋកម្ពុជា ឲ្យចូលរួមក្នុងយុទ្ធនាការសំខាន់មួយ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ និងចូលរួមចំណែកក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
ដំណើរការនៃយុទ្ធនាការនេះគឺ រាល់ពេលដែលអតិថិជនចុចគាំទ្រដល់ក្រុមហ៊ុនស្រាបៀរ ABC ក្រុមហ៊ុននឹងបរិច្ចាគទឹកប្រាក់ ១ ដុល្លារអាមេរិក ដល់អង្គការ People in Need (PIN) ដែលជាអង្គការអន្តរជាតិមានទីស្នាក់ការកណ្តាលនៅសាធារណរដ្ឋឆែក ដែលមានប្រតិបត្តិការនៅជាង ៣០ ប្រទេសរួមទាំងប្រទេសកម្ពុជាផងដែរ។ យុទ្ធនាការនេះ បានសម្រេចដល់គោលដៅហើយ គឺក្រុមហ៊ុនបានបរិច្ចាគជាទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ ដែលឆ្លើយតបទៅនឹងចំនួននៃការចុចគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្ដីរីករាយជាក្រៃលែង ដែលឃើញសាធារណជនចូលរួមគាំទ្រយុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” របស់ ស្រាបៀរ ABC និងអង្គការ PIN។ ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជាច្រើន ដូច្នេះជាមួយនឹងគំនិតផ្តួចផ្តើមនេះ យើងសង្ឃឹមថា អាចជួយដល់ប្រជាពលរដ្ឋ និងអាជីវកម្មមួយចំនួន ឱ្យចាប់ផ្តើមសារជាថ្មីឡើងវិញ។ វាសំខាន់ណាស់ដែលយើងត្រូវចងចាំថា ការគាំទ្រនេះ គឺជាការបន្ដអនុវត្តវិធានការសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ-១៩ និងងើបឡើងវិញពីជំងឺរាតត្បាតនេះជាមួយគ្នា។”
ថវិកាដែលរៃអង្គាសបាន មួយចំណែកធំនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ PIN នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ដែលមានជីវភាពខ្វះខាត មានឱកាសទទួលបានការងារ និងអភិវឌ្ឍកម្រិតជីវភាពរបស់គាត់។ អង្គការ PIN ក៏នឹងចែកចាយថវិកាមួយចំណែកទៀតសម្រាប់ជួយសហគ្រាស ធុនតូចនិងមធ្យម (SMEs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាព ស្តារមុខរបរអាជីវកម្មរបស់ខ្លួនពីការធ្លាក់ចុះនៃវិបត្ដិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩។
លោក Lukas Laube នាយកអង្គការ PIN ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យុទ្ធនាការនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដែលបង្ហាញពីកិច្ចសហការតាមរយៈភាពជាដៃគូ ដើម្បីបុព្វហេតុល្អ គឺលើកកម្ពស់ ការអនុវត្តវិធានការសុវត្ថិភាពជំងឺកូវីដ-១៩ និងគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។
ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការនេះ ឬទទួលបានព័ត៌មានថ្មីៗចុងក្រោយពីក្រុមហ៊ុនស្រាបៀរ ABC សូមចូលទៅកាន់៖
Website: abcbeerkh.com
Facebook: ABC.ExtraStoutCambodia
Instagram: Instagram abcbeer.cambodia
Youtube: Youtubeabc.cambodia
ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា – មានឈ្មោះដើម ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំលំដាប់ពិភពលោក។ ក្រុមហ៊ុនចាប់ផ្តើមបើកប្រតិបត្តិការ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន អាស៊ីប៉ាស៊ីហ្វិច ប៊ែវើរី លីមីតធីត និងក្រុមហ៊ុន ប្រូហ្គ្រេសនាំចេញ-នាំចូល មុនពេលក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% នៅឆ្នាំ ២០១៤។ ក្រុមហ៊ុនមានបុគ្គលិកសរុបប្រមាណ ៧០០ នាក់ ដែលកំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម – ដែលផលិតតាមស្ដង់ដារអន្ដរជាតិដែលមានប្រភពពីប្រទេសហូឡង់។ យើងប្រកាន់គោលការណ៍រក្សានិរន្ដរភាពសម្រាប់មនុស្សជាតិ ភពផែនដី និងវិបុលភាព នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ។
ព័ត៌មានអំពីអង្គការ People In Need
អង្គការ People In Need ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ នៅសាធារណរដ្ឋឆែក ជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមិនស្វែងរកប្រាក់ចំណេញ បង្កើតឡើងដោយឈរលើគោលការណ៍នៃ មនុស្សជាតិ សេរីភាព សមភាព និងសាមគ្គីភាព។ បច្ចុប្បន្ននេះ អង្គការបានដំណើរការនៅជាង ៣០ ប្រទេស ដោយផ្តល់ជំនួយមនុស្សធម៌ភ្លាមៗដល់ជនក្រីក្រ និងជនងាយរងគ្រោះបំផុត គាំទ្រការអប់រំកុមារ និងគាំទ្រសកម្មជនសិទ្ធិមនុស្ស។
សូមបញ្ជាក់
យុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” គឺត្រូវបានបង្កើតឡើងដោយការសហការរវាងក្រុមហ៊ុនស្រាបៀរ Heineken និងអង្គការ People in Need (PIN) ដើម្បីអនុវត្តវិធានបង្ការជំងឺកូវីដ-១៩។ កិច្ចសហការរួមគ្នានេះអង្គការ People in Need (PIN) មិនមានការពាក់ព័ន្ធក្នុងការផ្សព្វផ្សាយផលិតផលស្រាបៀរនោះទេ។ គោលដៅតែមួយគត់ក្នុងកិច្ចសហការនេះគឺដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” តែប៉ុណ្ណោះ។
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា២ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤