Connect with us

ព័ត៌មានជាតិ

ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការផ្នែកសឹករងទឹកឈូ របស់តំបន់ប្រតិបត្តិការសឹករងកំពត

បានផុស

នៅ

ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង មេបញ្ជាផ្នែកសឹករងទឹកឈូ របស់តំបន់ប្រតិបត្តិការសឹករងកំពត ត្រូវបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត និងលោក អ៊ីម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ។

បន្ទាប់ពីបានប្រកាសតែងតាំង លោក សួន សារិន មេបញ្ជាការផ្នែកសឹករងទឹកឈូ របស់តំបន់ប្រតិបត្តិការសឹករងកំពត បានឡើងប្តេជ្ញាចិត្តថា នឹងស្មោះត្រង់អស់មួយជីវិត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល មាតុភូមិកម្ពុជា និងធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហារបស់យើង។

ខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការដឹកនាំកសាងអង្គភាពឲ្យបានរីកចំរើន រឹងមាំ គ្រប់វិស័យ,ខិតខំជំរុញការងារបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វគ្រប់ប្រភេទ តាមលក្ខណៈភូមិសាស្ត្រ ដើម្បីលើកស្ទួយជីវភាពកងទ័ព ឲ្យបានប្រសើរឡើង។ ខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីផលប្រយោជន៍អង្គភាព និងសហការឲ្យបានល្អជាមួយគ្រប់ស្ថាប័ន ពិសេសរៀនសូត្រយកគំរូល្អៗ របស់រៀមច្បង ដែលមានបទពិសោធន៍ច្រើនឆ្នាំកន្លងមក។

មានមតិផ្តាំផ្ញើក្នុងពិធីនោះ លោក អ៊ីម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ បានលើកឡើងថា រាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពផ្នែកសឹករង ក៏ដូចជាបណ្តាកម្លាំងសមត្ថកិច្ចគ្រប់អង្គភាព ក្នុងស្រុកទឹកឈូ កន្លងមកពិតជាឆ្លុះបញ្ចាំងឲ្យឃើញថា ស្រុកទឹកឈូទាំងមូល មានស្ថិរភាព មានសន្តិសុខល្អប្រសើរ។

លោកបានបន្តថា ក្នុងនាមជា អនុប្រធានគណៈបញ្ជាការឯកភាពស្រុក និងក្រោមកិច្ចសហការចូលរួមពីកងកម្លាំងទាំង ៣ ដែលជានិច្ចកាលតែងតែបានចូលរួមគ្រប់សកម្មភាព ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ ទាំងបទល្មើសនៅក្នុងមូលដ្ឋាន ដែលធ្វើឲ្យបទល្មើសនានាមានការធ្លាក់ចុះ។ នេះព្រោះតែកិច្ចសហការគ្នាបានយ៉ាងល្អរវាងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់អង្គភាព ក្នុងដែនសមត្ថកិច្ចរបស់យើង។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានបញ្ជាក់ថា ជាការពិតណាស់ការផ្លាស់ប្តូរនាយទាហាន ជាកាតព្វកិច្ចរបស់អង្គភាព ដែលត្រូវកែសម្រួលទៅតាមតម្រូវការវិវត្តន៍ ទៅតាមអង្គភាពនីមួយៗ។ ចំពោះការផ្លាស់ប្តូរ នាយទាហានផ្នែកសឹករងទឹកឈូ របស់តំបន់ប្រតិបត្តិការសឹករងកំពត ថ្ងៃនេះត្រូវបានក្រុមការងារវាយតម្លៃ ដោយយកមេបញ្ជាការរង ៥នាក់ វាយតម្លៃដើម្បីឲ្យយោធភូមិភាគសម្រេច គឺតម្រូវឲ្យលោកវរសេនីយ៍ត្រី សួន សារិន ជាអ្នកគ្រប់គ្រងអង្គភាព។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានសមាគមអតីយុទ្ធជន សូមពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ គន់ គីម ដែលជានិច្ចកាលលោក តែងតែយកចិត្តទុកដាក់ខ្ពស់ ពីការលំបាករបស់បងប្អូនកងទ័ព និងកងកម្លាំងគ្រប់អង្គភាព នៅទូទាំងប្រទេស ពិសេសកងកម្លាំង នៅក្នុងអង្គភាពរបស់យើង។

ជាមួយគ្នានេះ កងកម្លាំងគ្រប់អង្គភាព និងយោធិនស្ថិតក្រោមឱវាទទាំងអស់ ត្រូវចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី ការពារអធិតេយ្យភាពជាតិ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវយកចិត្តទុកដាក់គ្រប់គ្រងថែរក្សា នូវគ្រឿងបំពាក់សម្ភារៈបច្ចេកទេស អាវុធ គ្រាប់រំសេវគ្រប់ប្រភេទ ដោយមិនទុកឲ្យខូចខាត បាត់បង់ក្នុងប្រការណាមួយនោះឡើយ៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៤ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម