Connect with us

សុខភាព

ក្មេងឆ្លងកូវីដ-១៩ អាចវិវត្តជាជំងឺទឹកនោមផ្អែម បើចេញរោគសញ្ញាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ក្រោយ​ជា​សះស្បើយ​ពី​កូវីដ-១៩ មនុស្ស​ចាស់​មួយ​ចំនួន​​អាច​វិវត្តទៅ​ជា​ជំងឺ​ផ្សេង​ៗ​ ។ អ្នក​ជំនាញ​ក៏បាន​ព្រមាន​ថា ជំងឺ​ទឹក​នោម​ផ្អែម​ ជា​បញ្ហា​​សុខភាព​មួយ​ធ្ងន់ធ្ងរ​ ដែល​អាច​កើត​ឡើង​បន្ទាប់​ពី​​យើង​បាន​ឆ្លង​វីរុស​កូវីដ-១៩​។ ប៉ុន្តែ​ យើង​ប្រហែល​ជា​មិន​ដឹង​ទេ​ថា វីរុស​កូវីដ​-១៩ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​លើ​កុមារ​ដូច​គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​ពី​មជ្ឈមណ្ឌល​​គ្រប់គ្រង​ និង​ការពារ​ជំងឺ​ឆ្លងរបស់អាមេរិក (CDC)

ថ្វី​ត្បិត​តែ​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​ដែល​ឆ្លង​វីរុស​កូវីដ-១៩​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​បាន​​បង្ហាញ​ថា ចំនួន​នៃ​កុមារ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​បាន​កើន​ឡើង ចាប់​ពី​ពេល​ដែល​វីរុស​នេះ​រាតត្បាត​។ ពិត​ណាស់​ ​កុមារ​ដែល​ជា​សះស្បើយ​ពី​​កូវីដ-១៩​ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​ប្រភេទ​២​។ យ៉ាង​ណា​មិញ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ដែល​កើត​លើ​កុមារ​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩ ​​ជា​លក្ខខណ្ឌ​សុខភាព​បណ្ដោះអាសន្ន​ ឬ​ជា​រៀង​រហូត​។

សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម

​ក្រៅ​ពី​វីរុស​កូវីដ-១៩​ កត្តា​ផ្សេង​ទៀត​ដូចជា​អសកម្ម​ នៅ​អំឡុង​ពេលផ្ទុះការរាល​ដាល​វីរុស​កូវីដ-១៩​ បែបបទ​រស់​នៅ​មិន​ត្រឹមត្រូវ និង​ការ​ឡើង​ទម្ងន់​ សុទ្ធ​តែ​​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ចំពោះ​មនុស្ស​ទូទៅ រួម​ទាំង​កុមារ​ផង​ដែរ​។ ជាក់​ស្ដែង រោគសញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​​​ពី​វត្តមាន​របស់​ជំងឺ​ទឹក​នោម​ផ្អែម​ រួម​មាន​នោម​ញឹក ស្រក​ទម្ងន់​ ស្រេក​ទឹក​ និង​អស់​កម្លាំង​ខ្លាំង​។

វ៉ាក់សាំង​មាន​សារសំខាន់​ណាស់​ចំពោះ​កុមារ​

ការ​ស្រាវជ្រាវ​បាន​សង្កត់​ធ្ងន់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​ដែល​គ្រប់​អាយុ​គឺ​ជា​រឿង​ចាំបាច់​បំផុត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩។ បន្ថែម​ពី​នេះ​ យើង​គប្បី​ពាក់​ម៉ាស និង​រក្សា​គម្លាត​ដើម្បី​ការពារ​កូន​តូច​ៗ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​បាន​នៅ​ឡើយ​​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេលអូមីក្រុង កំពុងអុកឡុកពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម