Connect with us

ព័ត៌មានជាតិ

រកឃើញពលរដ្ឋ១៤នាក់ បានប៉ះផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ អូមីក្រុង នៅខេត្ត​កំពង់ឆ្នាំង

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ បានអោយដឹងថា តាម​ការស្រាវជ្រាវ​របស់​ក្រុមគ្រូពេទ្យ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា នៅក្នុង​ភូមិ​តា​អត​ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច​ឡា​ច ​មាន​ប្រជាពលរដ្ឋ​ប៉ះពាល់​ដោយផ្ទាល់​៥​នាក់ និង​ប្រយោល​ចំនួន​៩​នាក់​ ជាមួយ​ប្ដី​ប្រពន្ធ​២​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩ ប្រភេទ​អូ​មេ​ក្រុង ​ធ្វើការ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ដែល​បានមក​លេង​ផ្ទះ​ម្តាយ​ក្នុងស្រុក​កំពង់​ត្រឡាច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិតបានបញ្ជាក់​ថា ​ដោយ​បុរស​ប្តី​និង​ប្រពន្ធ​២​នាក់​នេះ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ខេត្ត​កណ្ដាលធ្វើតេស្ត​រហ័ស និង​តេស្តម៉ាស៊ីន PHD រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ អូ​មេ​ក្រុង កាលពី​ថ្ងៃទី ១១ ខែមករា ។ តាម​ការស្រាវជ្រាវ​ឲ្យ​ដឹងថា​ បុរស​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ​នៅ​ថ្ងៃទី​១១ និង១២ ខែមករា បាន​លេង​ផ្ទះម្តាយ​នៅ​ក្នុងភូមិ​តា​អត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ទើប​មាន​អ្នក​ប៉ះពាល់​ដោយផ្ទាល់​និង​ប្រយោល​ចំនួន១៤នាក់​នៅក្នុង​មូលដ្ឋាន​ខាងលើនេះ​។​

ចំពោះ​វិធានការ​ គឺ​ក្រុមគ្រូពេទ្យ​យើងបាន​យក​សំណាក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ចំនួន៥នាក់ នៅផ្ទះ​ស្ត្រី​ជា​ម្តាយ​អ្នកមាន​វិ​ជ្ជមាន​កូ​វីដ​១៩ អូ​មេ​ក្រុង ឈ្មោះ ជា អេង អាយុ​៥៧ឆ្នាំ រស់នៅក្នុង​ភូមិ​តា​អត ឃុំ​ពា​នី រួម​និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល៩នាក់​ទៀត ប៉ុន្តែ​ជា​លទ្ធផល​គឺ​អ​វិ​ជ្ជមានទាំងអស់គ្នា​។ ទោះ​យ៉ាងនេះ​ក្តី​ក្រុមគ្រូពេទ្យ អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​កំពង់ត្រឡាច​ បានដាក់​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ទាំង១៤នាក់ ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន១៤ថ្ងៃ នៅផ្ទះ​សា​ម៉ី​ខ្លួន​ដោយផ្ទាល់ តាម​វិធានការ ក្រសួងសុខាភិបាល ក្រោម​ការ​ការត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ និង​សមត្ថ កិច្ច ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​១៩ អូ​មី​ក្រុង​នេះ​ចូលក្នុង​សាគ​មន៍ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ​សូម​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងអស់​ សូម​ប្រុងប្រយ័ត្ន​ដោយ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខា​ភិបាល​គឺ ៣កុំ និង៣ការពារ​ ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​ដូស​ទី២ ឬ​ទី៣ ឱ្យបាន​ទាំងអស់គ្នា​ តាម​ពេលវេលា​កំណត់​ចាប់ពី​ថ្ងៃទី១៨ ខែមករា​នេះ​តទៅ នៅតាម​មន្ទីរពេទ្យ​និងមណ្ឌ​ល​សុខភាព​នានា​ក្នុង​ក្រុង​ស្រុក​នៃ​ខេត្តកំពង់ឆ្នាំង ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៩ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម