ព័ត៌មានអន្ដរជាតិ
Breaking News! មនុស្សពីរនាក់មានប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងកូវីដនៅអង់គ្លេស
និយ័តករចក្រភពអង់គ្លេសបានចេញការព្រមានថា អ្នកដែលមានប្រវតិ្តប្រតិកម្មអាឡ័កស៊ីមិនគួរទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech នាពេលបច្ចុប្បន្ននេះទេ។
ការព្រមាននេះបានកើតឡើងក្រោយពេលមនុស្សពីរនាក់ដែលត្រូវចាក់វ៉ាក់សាំងកាលពីថ្ងៃអង្គារមានប្រតិកម្មអាឡ័កស៊ី។
ការចាក់វ៉ាក់សាំងបានចាប់ផ្តើមទូទាំងចក្រភពអង់គ្លេសកាលពីម្សិលមិញដោយមនុស្សចាស់ជរា មនុស្សនៅក្នុងមណ្ឌលសុខភាពនិងអ្នកថែទាំពួកគេស្ថិតនៅក្នុងបញ្ជីអាទិភាព។
លោកយាយ Margaret Keenan អាយុ៩០ឆ្នាំគឺជាមនុស្សដំបូងគេដែលបានទទួលការចាក់វ៉ាក់សាំងនៅចក្រភពអង់គ្លេសក្នុងទីក្រុង Coventry។
វានៅតែមិនច្បាស់ថាតើអ្នកជំងឺណាខ្លះដែលមានប្រតិកម្មអាឡ័កស៊ីបន្ទាប់ពីការចាក់វ៉ាក់សាំងនេះហើយគេក៏មិនទាន់ដឹងដែរថាតើប្រតិកម្មរបស់ពួកគេជាអ្វីឬធ្ងន់ធ្ងរកម្រិតណា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ