Connect with us

ព័ត៌មានអន្ដរជាតិ

AstraZeneca ជាវ៉ាក់សាំងកូវីដ មានអ្នកចាក់ច្រើនបំផុតលើលោក

បានផុស

នៅ

ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ វីរុសបំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់បានលេចចេញ ដែលជាហេតុបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង។

កាលពីថ្ងៃពុធទី១២ខែមករាឆ្នាំ២០២២ អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ប្រទេសជាង៩០មិនទាន់សម្រេចបានគោលដៅនៃការចាក់វ៉ាក់សាំង ៤០ភាគរយដល់ប្រជាជនរបស់ពួកគេទេ ហើយជាង៨៥ភាគរយនៃប្រជាជនទ្វីបអាហ្រ្វិក បានទទួលថ្នាំបង្ការត្រឹមតែមួយដូសប៉ុណ្ណោះ។

យោងតាមទិន្នន័យថ្មីបំផុតដែលចេញដោយគេហទំព័រ Covid 19 vaccine tracker បានបង្ហាញថា AstraZeneca របស់ចក្រភពអង់គ្លេស ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានអ្នកចាក់ច្រើនជាងគេបំផុត ពោលគឺចាក់នៅក្នុងប្រទេសចំនួន១៣៤។

ចំណែកលេខ២បានទៅលើវ៉ាក់សាំង Pfizer-BioNTech របស់អាល្លឺម៉ង់និងអាមេរិក មានចាក់នៅ ១៣១ប្រទេស។

បន្ទាប់មកទៀតមានដូចជា Jonhson & Jonhson (អាមេរិក) ១០០ប្រទេស, Covilo (ចិន) ៨៥ប្រទេស, Moderna (អាមេរិក) ៨៥ប្រទេស, Sputnik V (រុស្ស៊ី) ៧៤ប្រទេស, Sinovac​ (ចិន) ៥១ប្រទេស និងនៅក្រោមគេគឺ Novavax (អាមេរិក) ៣០ប្រទេស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖  Covid 19 vaccine tracker

ចុចអាន៖ ចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញ បង្កើនអង់ទីគ័រខ្លាំងក្លាប្រឆាំង អូមីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម