ព័ត៌មានអន្ដរជាតិ
ព្រះអង្គម្ចាស់ Andrew អស់តួនាទីយោធា និងរាជវង្ស ព្រោះរឿងអាស្រូវផ្លូវភេទ
ព្រះមហាក្សត្រិយ៍បានព្យាយាមធ្វើឲ្យព្រះរាជវង្សឃ្លាតឆ្ងាយពីព្រះអង្គម្ចាស់ Duke of York ដែលត្រូវបានដកតួនាទីផ្នែកយោធា និងការឧបត្ថម្ភពីព្រះរាជវាំង ដោយសារព្រះអង្គជាប់ពាក់ព័ន្ធនឹងអាស្រូវផ្លូវភេទកំពុងបន្ត។
នៅក្នុងការវាយប្រហារលើព្រះអង្គម្ចាស់ Andrew ដែលបានប្រសូត្រមកទទួលបានមុខងាជាព្រះអង្គម្ចាស់ ដែលព្រះរាជវាំង Buckingham ក៏បាននិយាយថា ព្រះអង្គលែងប្រើមុខងាព្រះអង្គម្ចាស់ជាផ្លូវការណាមួយទៀតហើយ។
ចំណាត់ការនេះមានន័យថា ព្រះអង្គម្ចាស់ Andrew ត្រូវបានដកចេញទាំងស្រុងពីជីវិតរាជវង្ស ដោយសារព្រះអង្គត្រៀមខ្លួនប្រយុទ្ធនឹងពាក្យបណ្តឹងរដ្ឋប្បវេណីដែលប្តឹងដោយស្ត្រីឈ្មោះ Virginia Giuffre បន្ទាប់ពីចៅក្រមអាមេរិកបានបដិសេធការប៉ុនប៉ងរបស់ព្រះអង្គដើម្បីឲ្យរឿងក្តីប្រឆាំងព្រះអង្គត្រូវបានទម្លាក់ចោល។
លោក Norman Baker អ្នកអត្ថាធិប្បាយអំពីបញ្ហារាជវង្ស និងជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេសបាននិយាយថា ព្រះអង្គម្ចាស់ពិតជាត្រូវបានគេចាប់នៅក្រោមរថយន្តក្រុងរាជវាំង ប៉ុន្តែរាជវង្សមិនអាចគេចផុតពីការខូចខាតនោះទេ។
ព្រះរាជវាំង Buckingham បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ៖«ដោយមានការអនុម័ត និងឯកភាពរបស់ព្រះមហាក្សត្រិយ៍ តួនាទីទាហាន និងការឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ Duke of York ត្រូវបានថ្វាយទៅព្រះមហាក្សត្រិយ៍។ ព្រះអង្គម្ចាស់ Duke of York នឹងបន្តកាតព្វកិច្ចសាធារណៈណាមួយ និងការពាររឿងក្តីក្នុងនាមជាពលរដ្ឋឯកជនម្នាក់។
សេចក្តីថ្លែងការណ៍របស់ព្រះរាជវាំងមិនបាននិយាយថា តួនាទីព្រះអង្គម្ចាស់ត្រូវបានដកហូតទេ ប៉ុន្តែបញ្ជាក់ថា លែងប្រើតួនាទីជា«ព្រះអង្គម្ចាស់»ផ្លូវការណាមួយទៀតហើយ។
ការសម្រេចចិត្តដកយកតួនាទីយោធា និងការឧបត្ថម្ភពីព្រះរាជវាំងរបស់ព្រះអង្គម្ចាស់ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមសមាជិកព្រះរាជវង្សជាន់ខ្ពស់ ក្នុងនោះមានដូចជាព្រះអង្គម្ចាស់វែល Charles និងព្រះអង្គម្ចាស់ William ជាដើម។
តួនាទីរបស់ព្រះអង្គម្ចាស់ត្រូវថ្វាយព្រះមហាក្សត្រិយ៍វិញដែលមានប្រសិទ្ធភាពជាបន្ទាន់សម្រាប់ការរឹតត្បិតទៅសមាជិកព្រះរាជវង្សផ្សេងទៀត។ ប្រភពបានសង្កត់ធ្ងន់ថា តួនាទីទាំងនោះនឹងមិនប្រគល់ឲ្យព្រះអង្គម្ចាស់ Andrew វិញទេ។
រឿងរ៉ាវរំជើបរំជួលបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីទាហានជើងចាស់ជាង១៥០នាក់បានសរសេរលិខិតថ្វាយព្រះមហាក្សត្រិយ៍ឲ្យដកតួនាទីទាហានពីព្រះអង្គម្ចាស់ Andrew ដោយសារពួកគាត់និយាយថា មានការខូចចិត្ត និងកំហឹង។
ស្ត្រីឈ្មោះ Giuffre ឥឡូវអាយុ៣៨ឆ្នាំបាននិយាយថា នាងត្រូវបានបង្ខំឲ្យរួមភេទជាមួយព្រះអង្គម្ចាស់តាំងពីអាយុ១៧ឆ្នាំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ