ជីវិតកម្សាន្ដ
នៅពីក្រោយភាពសប្បាយហ៊ឺហារតារាសម្តែង អៀ ម៉េងលិ ត្រូវជួបរឿងកម្សត់ឈឺចាប់ជាង ២០ ឆ្នាំ
តារាសម្តែងស្រីរូបស្រស់សាច់សខ្ចី គឺកញ្ញា អៀ ម៉េងលិ កន្លងមកត្រូវបានទស្សនិកជនមើល ឃើញថានាងជាតារាសម្តែងវ័យក្មេងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ីហ៊ឺហា។ ប៉ុន្តែពេលនេះ ស្រាប់តែនាងក្លាហានហ៊ានទម្លាយការពិតពីប្រវត្តិជីវិតកម្សត់ឈឺចាប់ជាង ២០ ឆ្នាំ ឲ្យមហាជនបានដឹងជាសាធារណៈ។
ចំពោះរឿងរ៉ាវជីវិតដែលត្រូវបានតារាស្រី អៀ ម៉េងលិ លើកមកបង្ហាញឲ្យមហាជននិងអ្នកគាំទ្របាន ដឹងនាពេលនេះ គឺដោយសារនាងឆ្លងកាត់នូវជីវិតជាក្មេងកំព្រាបាត់បង់ឪពុកប្រមាណជា២០ឆ្នាំមកហើយ ខណៈរហូតមកទល់ពេលបច្ចុប្បន្ន គឺ អៀ ម៉េងលិ មានតែម្តាយម្នាក់គត់ដែលរស់នៅផ្តល់ភាពកក់ក្តៅ និងតាមលើកទឹកចិត្តខ្លួនគ្រប់ពេល។
អៀ ម៉េងលិ បានពោលពាក្យកម្សត់ចេញពីអារម្មណ៍របស់ខ្លួនដូច្នេះថា មិនចង់រៀបរាប់ទេតែណែន ទ្រូងពេក អរគុណអ្នកមានគុណដែលផ្ដល់កំណើតឲ្យកូនហើយ មិនមានចិត្តចង់ដើរចេញពីកូនដូចឪពុកកូន។ ខ្ញុំមានម្ដាយឪពុកដូចគេដែរ តែខ្ញុំអភ័ព្វឪៗខ្ញុំទៅចោលខ្ញុំរយៈពេល២០ឆ្នាំហើយ គ្មានការ ទទួលខុសត្រូវទេ ម្ដាយក្រជាងឪពុកៗមានកប់ពពក តែទឹកចិត្តអ្នកម្ដាយ គឺមានជាងឪពុកគ្មានអ្វីប្រៀបបាន។
ស្រីស្រស់ អៀ ម៉េងលិ បន្តទៀតថា តែខ្ញុំមិនដែលតូចចិត្តនិងវាសនាថា មានតែម្ដាយទេព្រោះម្ដាយខ្ញុំល្អណាស់ដើរតួរជាឪផង ជាម្ដាយផងជាយាយផងជាបងផង ជាគ្រប់យ៉ាងនិងតាមជួយកូនគ្រប់បញ្ហាចង់ផ្ដាំថា ខ្ញុំមិនភ្លេចគុណអ្នកទេ ឈាមរបស់អ្នកផ្ដល់ឲ្យខ្ញុំ តែខ្ញុំក៏មិនភ្លេចដែរនៅទង្វើអ្នកបានទុកម្ដាយកូនយើងចោលដែរ។ អ្នកត្រឡប់វិញហើយ តែប្រហែលជាអ្នកគិតថា ខ្ញុំឃើញទ្រព្យអ្នកសុំទោ ស ខ្ញុំនិងម្ដាយមានសមត្ថភាពរស់ ហើយទោះយកលុយមកឲ្យរាប់លានក៏ខ្ញុំមិនអរដែលសុំទោស កូននេះចិត្តរៀងរឹងតិចហើយ។ តារាស្រី អៀ ម៉េងលិ បន្ថែមថាបើចេះបែបហ្នឹងខ្ញុំរត់ទៅរកអ្នកមុនហើយ អរគុណអ្នកម្ដាយដែលផ្ដល់សាច់ឈាមបានយ៉ាងល្អមកឲ្យកូនទាំងមើលថែកូនបានយ៉ាងល្អបំផុត។ មានម៉ាក់តែម្នាក់គ្រប់គ្រាន់ក្នុ ងជីវិត។
តាមរយៈខ្លឹមសាររៀបរាប់របស់ អៀ ម៉េងលិ ខាងលើនេះទើបធ្វើឲ្យមហាជនបានដឹងគ្រប់គ្នាថា នៅពីក្រោយភាពសប្បាយហ៊ឺហារបស់តារាសម្តែង អៀ ម៉េងលិ គឺត្រូវជួបកម្សត់ឈឺចាប់បែងនេះជាង ២០ ឆ្នាំហើយ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?