ព័ត៌មានជាតិ
វេទិកាទេសចរណ៍អាស៊ានអាចជួយជំរុញឲ្យភ្ញៀវទេសចរបរទេសចូលកម្ពុជាកាន់តែច្រើន
កម្ពុជា ជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ (ATF 2022) ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ ២០២២។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានលើកឡើងថា វេទិកាទេសចរណ៍អាស៊ានធ្វើឡើង ១០ឆ្នាំម្តង ហើយឆ្នាំ ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងនៅក្នុងកម្មវិធីស្វែងយល់អំពី«វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២» រៀបចំដោយសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៤ ខែមករា លោក ថោង រដ្ឋសក្តិ បានឲ្យដឹងថា នៅឆ្នាំ ២០០៣ កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃវេទិកានេះ កំណើនភ្ញៀវទេចរបរទេសមានជាង ៧០ម៉ឺននាក់ចូលមកកម្ពុជា។ ឆ្នាំ ២០១១ កំណើនភ្ញៀវទេសចរកើនដល់ចំនួនជាង ៣លាននាក់។ ឆ្នាំ ២០២១ ដោយសារវិបត្តិកូវីដ-១៩ ភ្ញៀវទេសចរ បានធ្លាក់ចុះ ៨០ភាគរយ ពោលគឺទទួលបានតែ ២០ម៉ឺននាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០២០ ទទួលបានភ្ញៀវទេសចរ ១លាន៣សែនាក់។ ទោះយ៉ាងណា លោក ថោង រដ្ឋសក្តិ រំពឹងថា ឆ្នាំ ២០២២នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរបាន ៨លាននាក់។

បើតាមលោក ថោង រដ្ឋសក្តិ ការរំពឹងខ្ពស់នេះ ដោយសារ កម្ពុជា បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសិក្សា សំណង់ វិស័យបច្ចេកវិទ្យា ម្ហូបអាហារ បដិសណ្ឋារកិច្ច ពោលគឺគ្រប់វិស័យទាំងអស់ ពិសេសការដឹកនាំដ៏រីកចម្រើនរបស់រាជរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
នៅឆ្នាំ ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរ ៦.៦លាននាក់ ដោយទទួលបានចំណូលពីវិស័យនេះជាង ៥ពាន់លានដុល្លារ ក្នុងនោះ បានបង្កើតការងារអ្នកបម្រើក្នុងវិស័យនេះបាន ៦២ម៉ឺននាក់ និងជួយដល់ GDP ផលិតផលក្នុងស្រុក ១២ភាគរយ។
ដោយឡែកនៅឆ្នាំ ២០២០ ស្ថិតក្នុងវិបត្តិកូវីដ បានប៉ះទង្គិច ដល់ចំណូលពីវិស័យទេសចរណ៍ចំនួនតែ ៣៥០០លានដុល្លារ។
អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានដាក់ក្តីរំពឹងថា ឆ្នាំ ២០២២នេះ វិស័យទេសចរណ៍នឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៥០ម៉ឺននាក់ និងអាចទទួលបានចំណូល ២៥០០លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន (AFT) បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨១។ វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏ធំដែលប្រទេសជាសមាជិកអាស៊ានប្តូរវេនគ្នារៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងធ្វើឱ្យតំបន់អាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយប្រកបដោយភាពទាក់ទាញ៕ ដោយ៖ ទួន សុផល


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត