សុខភាព
មូលហេតុ ៣ យ៉ាង ក្រោយញ៉ាំកាហ្វេកើតមានអាការ ចង្អោរ
កាហ្វេជាភេសជ្ជៈដ៏ពេញនិយមមួយ ដែលជួយបង្កើនកម្រិតថាមពលដល់យើងយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែវាក៏ផ្ដល់ផលប៉ះពាល់មួយចំនួនផងដែរ។ ពិតណាស់ ដោយសារតែកាហ្វេមានជាតិអាស៊ីដ ភេសជ្ជៈមួយប្រភេទនេះអាចធ្វើឲ្យយើងមានអាការៈចង្អោរបន្ទាប់ពីញ៉ាំអស់មួយពែង។
មូលហេតុដែលយើងមានអាការៈចង្អោរ ក្រោយញ៉ាំកាហ្វេរួច
១. ចាល់អាស៊ីដ
ដោយសារតែកាហ្វេមានផ្ទុកជាតិអាស៊ីដ វាអាចបង្កើនជាតិអាស៊ីដក្នុងក្រពះកាន់តែច្រើន ដែលអាចបង្កជាបញ្ហាក្រពះពោះវៀន ដូចជា ក្រហាយទ្រូង ចាល់អាស៊ីដ និងហើមពោះជាដើម។ យោងតាមអ្នកឯកទេសខាងចំណីអាហារបានឲ្យដឹងថា ដោយសារកាហ្វេអាចបង្កជាបញ្ហាចាល់អាស៊ីដ ទើបអ្នកដែលមានបញ្ហាចាល់អាស៊ីដរ៉ាំរ៉ៃ ងាយនឹងកើតមានអាការៈចង្អោរ បន្ទាប់ពីញ៉ាំកាហ្វេរួច។
២.ញ៉ាំកាហ្វេនៅពេលពោះទទេ
ទន្ទឹមនឹងនេះដែរ អ្នកដែលញ៉ាំកាហ្វេនៅពេលពោះទទេ ក៏អាចកើតមានអាការៈចង់ក្អួតដូចគ្នា ពីព្រោះកាហ្វេផ្ទុកអាស៊ីដខ្ពស់ ដែលនាំឲ្យស្រទាប់ក្រពះក្រហាយ ក៏ដូចជាបង្កជាអាការៈចង្អោរ។ រីឯជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ជួយរំញោចការផលិតអាស៊ីដក្រពះ ដែលជាលទ្ធផលធ្វើឲ្យយើងកើតមានអាការៈឈឺពោះនៅពេលដែលអាស៊ីដក្រពះផលិតកាន់តែច្រើន។ លើសពីនេះ ក៏បណ្ដាលឲ្យយើងមានអារម្មណ៍ចង់ក្អួត។ ហេតុនេះហើយ គ្នាយើងគប្បីញ៉ាំកាហ្វេ បន្ទាប់ពីញ៉ាំអាហាររួច ទើបជាការប្រសើរ។
៣. ញ៉ាំថ្នាំជាក់លាក់មួយចំនួន
ចង្អោរជាផលរំខានទូទៅ នៅពេលដែលយើងប្រើថ្នាំមួយចំនួន ក៏ដូចជាឥទ្ធិពលរវាងជាតិកាហ្វេអ៊ីន និងថ្នាំជាក់លាក់ ដែលមានដូចជាថ្នាំប្រឆាំងនឹងបាក់តេរី ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត និងថ្នាំសម្រាប់អ្នកជំងឺហឺតជាដើម។
វិធីសាស្ត្របញ្ចៀសអាការចង្អោរក្រោយញ៉ាំកាហ្វេ
- ញ៉ាំកាហ្វេដែលមានជាតិអាស៊ីដទាប
- បន្ថែមទឹកដោះគោ ឬគ្រីមនៅក្នុងកាហ្វេ
- ញ៉ាំកាហ្វេនៅពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហាររួច៕
ចុចអាន៖អ្នកចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសារ រសជាតិទេ តែមានហេតុផល ១ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់