Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ីអាគ្នេយ៍ចំនួន២ ត្រៀមផលិតថ្នាំគ្រាប់ព្យាបាល កូវីដ  

បានផុស

នៅ

រដ្ឋមន្ត្រីសុខាភិបាលសាធារណៈរបស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃសុក្រទី១៤ខែមករាឆ្នាំ២០២២ថា ប្រទេសនេះគ្រោងនឹងផលិតថ្នាំគ្រាប់ប្រឆាំងមេរោគ Molnupiravir ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ ចំពេលមានការឆ្លងកើនឡើងខ្លាំងដែលជំរុញដោយវីរុសបំប្លែងថ្មី អូមីក្រុង។

រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul

ថ្នាំគ្រាប់ព្យាបាលកូវីដ Molnupiravir សម្រាប់អ្នកជំងឺពេញវ័យ ដែលមានហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Merck & Co Inc និង Ridgeback Biotherapeutics មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ មានបំណងចូលរួមជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដែលក៏មានគម្រោងផលិតថ្នាំនេះផងដែរ ដូចជាបង់ក្លាដែស និងឥណ្ឌាជាដើម។

ថ្នាំ Molnupiravir

លោក Anutin បានប្រាប់សន្និសីទសារព័ត៌មានមួយថា “សម្រាប់ថ្នាំ Molnupiravir, អង្គការឱសថរដ្ឋាភិបាល មានផែនការសហការអភិវឌ្ឍន៍ថ្នាំនេះ ជាមួយវិទ្យាស្ថានស្រាវជ្រាវ Chulabhorn”។ លោក​​បន្ត​ថា “​គណៈកម្មាធិការ​មួយ​នឹង​ស្រាវជ្រាវ និង​ផលិត​សារធាតុ​ប្រតិកម្មគីមី ដែល​នឹង​ជា​ការ​គាំទ្រ​បន្ថែម​សម្រាប់​ព្រឹត្តិការណ៍​នា​ពេល​អនាគត​”។

ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនេះក៏មានគម្រោងផលិតថ្នាំ Molnupiravir ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនឱសថ PT Amarox Pharma Global ដែលចាប់ផ្តើមនៅខែមេសា ឬឧសភាផងដែរ។

រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបានអនុម័តថ្នាំ Molnupiravir សម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងសប្តាហ៍នេះ ហើយថ្នាំចំនួន ៤០០,០០០ គ្រាប់បានមកដល់ហើយ។

ចំណែកប្រទេសថៃ បានបញ្ជាទិញថ្នាំ Molnupiravir ចំនួន ៥០,០០០ ឈុតពីក្រុមហ៊ុន Merck ហើយនៅតែកំពុងពិភាក្សាជាមួយក្រុមហ៊ុន Pfizer សម្រាប់ឱសថ Paxlovid ចំនួន៥០,០០០ឈុត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វៀតណាម ព្រមានពីការប្រើប្រាស់ថ្នាំ Molnupiravir ប្រយ័ត្នគ្រោះថ្នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៥ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៥ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម