Connect with us

ព័ត៌មានជាតិ

ទិសដៅយុទ្ធសាស្ត្រអាទិភាពចំនួន៣សំខាន់ៗគោលដៅរយៈពេល៥ឆ្នាំផ្តោតលើការពង្រឹង​សមត្ថភាព និងបង្កើនចំនួនកម្លាំងសេវាសង្គម

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ទិសដៅយុទ្ធសាស្រ្តអាទិភាពចំនួន៣សំខាន់ៗក្នុងគោលដៅរយៈពេល៥ឆ្នាំបានផ្តោតលើការពង្រឹងសមត្ថភាព និងបង្កើនចំនួនកម្លាំងសេវាសង្គមតែម្ដងដែលក្រុមការងារជំនាញកំពុងតែអនុវត្តន៍។ នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា នាសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រី ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដែលនាយកដ្ឋានសុ ខុមាលភាពសង្គម ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបជាមួយក្រុមការងារអង្គការយូនីសេហ្វ និងអង្គការភ្លែនអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានសុខុមាលភាពលោកឈួរ សុបញ្ញា បានថ្លែងថា ក្នុងកិច្ចប្រជុំនេះគឺដើម្បីបន្តពិភាក្សាការរៀបចំផែនការយុទ្ធសាស្រ្ត និងផ្តល់យោបល់លើសេចក្តីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្តជាតិកម្លាំងសេវាសង្គ មនៅបន្ទប់អង្គឌួង នៃនាយកដ្ឋានសុខុមាលភាពសង្គម ។

ផែនការយុទ្ធសាស្រ្តជាតិស្តីពីកម្លាំងសេវាសង្គមឆ្នាំ ២០២២ -២០២៦ គឺជាផែនការដំបូងដែលមានគោលដៅរយៈពេល៥ឆ្នាំដោយផ្តោតលើការពង្រឹងសមត្ថភាព និងបង្កើនចំនួនកម្លាំងសេវាសង្គម ដើម្បីផ្តល់សេវាសង្គមកិច្ច និងការផ្តល់ការគាំពារជំនួយសង្គមជូនដល់ជនរង្រ្គោះនិងងាយរងគ្រោះប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌ ដែលផែនការយុទ្ធសាស្រ្តនេះគ្របដណ្តប់លើគោលដៅយុទ្ធសាស្រ្តអាទិភាពចំនួន ៣សំខាន់់ គឺ៖ ទី១.ផែនការកម្លាំងសេវាសង្គម ទី២.ការអភិវឌ្ឍកម្លាំងសេវាសង្គម ទី៣.ការគាំទ្រកម្លាំងសេវាសង្គមដើម្បីធ្វើឱ្យសម្រចបាននូវទស្ស នវិស័យ បេសកកម្ម និងលទ្ធផលរំពឹងទុកដែលបានលើកឡើ ងនៅក្នុងផែនការយុទ្ធសាស្រ្តជាតិនេះតែម្ដង៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម