Connect with us

សុខភាព

និយមហូបសាលម៉ុន គួរដឹងថា រវាងត្រីចិញ្ចឹម និងធម្មជាតិ មួយណាល្អចំពោះសុខភាពច្រើនជាង

បានផុស

នៅ

ត្រីសាលម៉ុននាបច្ចុប្បន្ននេះ ងាយស្រួលរក និងទិញហូបបានតាមចិត្តចង់ជាងពីមុន។ ដោយឡែក ខណៈត្រីសាលម៉ុនដែលបរិភោគសព្វថ្ងៃនេះ យើង​មិន​ដឹង​ថា​ វា​មាន​ប្រភព​មក​ពី​ណា ​ជា​ត្រី​ចិញ្ចឹម ឬ​ត្រី​សាលម៉ុន​ធម្មជាតិ​?

យ៉ាងណាមិញ​ សារធាតុចិញ្ចឹម​ដែល​យើង​ទទួល​បាន​ពី​ត្រី​ធម្មជាតិ ​និង​ចិញ្ចឹម ​គឺ​ខុសគ្នា។ វេជ្ជបណ្ឌិត Thidakan Rujipatanakul អ្នក​ឯកទេស​ខាង​ស្បែក និង​ថ្នាំ​ប្រឆាំង​ភាព​ចាស់​នៃមន្ទីរពេទ្យ Samitivej Sukhumvit បាន​រៀបរាប់​ពី​ភាព​ខុស​គ្នា​រវាង​ត្រី សាល់ម៉ុន​ចិញ្ចឹម​ និង ​ត្រី ធម្មជាតិ​ដូច​ខាងក្រោម៖

១ ថាមពល ត្រីសាលម៉ុន​ធម្មជាតិ ផ្ដល់​ថាមពល​តិច​ជាង​ប្រហែល ១៣០ Kcal ក្នុង​មួយ​ដុំ(ពេញលេញដល់រាងកាយ)។ ចំណែក​ត្រី​សាម៉ុន​ចិញ្ចឹម​ មាន​និន្នាការ​ផ្ដល់​ថាមពល​កាន់​តែ​ច្រើនដល់រាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ខ្លាញ់ ត្រីសាលម៉ុន​ធម្មជាតិ ខ្លាញ់​ឆ្អែត​តិច បរិមាណ​ខ្លាញ់​អូមេហ្គា ៣ អាស្រ័យ​លើ​ប្រភេទ​និង​ប្រភព​ដែលរកបាន។ ត្រី​សាម៉ុន​ចិញ្ចឹម ​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន និងបរិមាណ ​ខ្លាញ់​អូមេហ្គា ៣ តិចបំផុត។

៣ ពណ៌​ ត្រី​សាលម៉ុន​ធម្មជាតិ មាន​ពណ៌​ទឹកក្រូច ​នៅ​ពេល​ដែល​យើង​ហាន់​សាច់​វា​មក​បរិភោគ ​ហើយ​មូលហេតុ​ដែល​វា​មាន​ពណ៌​បែប​នេះ ​គឺ​មក​ពី​វា​ស៊ី​សារាយ​សមុទ្រ។ ត្រី​សាម៉ុន​ដែល​ចិញ្ចឹម​​មាន​ពណ៌​ស្លេក ប៉ុន្តែ​កសិដ្ឋាន​ខ្លះ​ អាច​ចិញ្ចឹម​ត្រី​ដោយ​ថ្នាំ​ជ្រលក់​ក៏​មាន។

៤ ការ​បំពុល​សំណល់ ត្រី​សាលម៉ុន​ធម្មជាតិ​ មាន​ការ​បំពុល​តិច​ជាង​​ ខណៈ​ត្រីសាម៉ុន​ដែល​មាន​​ចិញ្ចឹម​ គឺខ្ពស់ជាង ជាពិសេស PCB ឬ polychlorinated biphenyl (Polychlorinated Biphenyls: PCBs) ដែលអាច​បង្កើនហានិភ័យ​នៃ​ជំងឺ​មហារីក។

៥ សំណល់​អង់ទីប៊ីយ៉ូទីក​ដ៏​អាក្រក់ ត្រី​សាលម៉ុន​ធម្មជាតិ ​មិន​មាន​សំណល់​នៃ​សារធាតុ​ពីអង់ទីប៊ីយ៉ូទីក​ឡើយ ខណៈ​ត្រី​សាលម៉ុន​ចិញ្ចឹម​ អាច​មាន​សំណល់ អង់ទីប៊ីយ៉ូទីក​ច្រើន​បំផុត។

ទោះ​ជា​យ៉ាងណា​ មុនទិញ​ត្រី​សាលម៉ុន​មក​ហូប ​ក៏​គួរ​គិត​ឲ្យ​ម៉ត់ចត់​ ហើយ​មើល​ពី​ស្ថានភាព​និង​តម្លៃ​ដែល​លក់​លើ​ទីផ្សារ​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត​ លុយ​មិនមែន​ជា​បញ្ហា​ទេ តែយើងក៏ត្រូវមើលរវាងគុណភាពនិងតម្លៃដែរ។

ជា​ការ​ពិត​ណាស់ ត្រី​សាលម៉ុន​ធម្មជាតិ​ គឺ​ល្អ​សម្រាប់​រាងកាយ។ ប៉ុន្តែ​ដោយ​សារ​តម្លៃ​ខ្ពស់​ ដូច្នេះ​ហើយ យើង​ប្រហែល​ជា​មិន​អាច​ញ៉ាំ​ត្រី​សាលម៉ុន ​បាន​ញឹកញាប់​តាម​ការ​ចង់​បាន។ តែយើងអាចជំនួសត្រីធម្មជាតិណាក៏បាន សំខាន់ផ្ដល់ថាមពល និងជីវជាតិដូចត្រីសាលម៉ុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ

ចុចអាន៖មនុស្សស្រី​ស្រាតដាក់អាហារ​ Sushi​ លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម