Connect with us

ព័ត៌មានជាតិ

ស្លាប់នាយទាហាន២រូប ខណៈពេលកំពុងហ្វឹកហ្វឺន នៅខេត្តស្ទឹងត្រែង

បានផុស

នៅ

នាយទាហាន២រូប នៃបញ្ជាការវរសេនាតូចកងកាំភ្លើងធំ ខេត្តស្ទឹងត្រែងបានបាត់បង់ជីវិតភ្លាមៗ នៅក្នុងសកម្មភាពហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២ ដោយសារតែមានកំហុសបច្ចេកទេសក្នុងពេលបាញ់ ហើយក៏មាននាយទាហានមួយចំនួនរងបួសផងដែរ។

ប្រភពបានបង្ហើបថា ពិតជាមានមន្រ្តីយោធាស្លាប់មែននៅក្នុងព្រឹត្តិការណ៍សមយុទ្ធ បាញ់គ្រាប់ពិតកាលពីថ្ងៃម្សិលមិញ ហើយក៏មានអ្នករងរបួសដែរ ប៉ុន្តែមិនទាន់អាចបញ្ជាក់ពីចំនួនបាននៅឡើយទេ។ ប្រភពនោះបញ្ជាក់ដែរថា បញ្ហាកើតឡើងដោយសារតែកំហុសបច្ចេក ទេសក្នុងការបាញ់ ហើយសពនាយទាហានទាំង២នាក់ ដែលស្លាប់ក្នុងសមយុទ្ធនេះកំពុងរៀបចំបញ្ជូនទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងបញ្ហានេះ លោកឧត្តមសេនីយ៍ អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៏ប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះថា ពិតជាមានករណីស្លាប់នាយទាហានមែន តែកំពុងស្រាវជ្រាវបន្ថែម។ លោកបញ្ជាក់យ៉ាងដូច្នេះថា “ព័ត៌មានបឋម ពិតជាមានការស្លាប់មែន មានការស្លាប់ទាហានយើងពីរនាក់មែន ខណៈពេលកំពុងហ្វឹកហ្វឺន រីឯមូលហេតុយ៉ាងម៉េចយ៉ាងម៉េចៗនោះ យើងកំពុងតែស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ វាជាកំហុសបច្ចេកទេស ឬកំហុសអ្វីមួយនោះ យើងមិនទាន់ហ៊ានបញ្ជាក់ជាក់លាក់នៅឡើយទេ ដោយកំពុងតែធ្វើការស៊ើបអង្កេតពីមូលហេតុដែលបណ្ដាលឲ្យស្លាប់នេះ”។

នាយទាហានដែលបានស្លាប់នោះមានឈ្មោះ យួម សុផានិត ភេទប្រុស អាយុប្រមាណ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង និងម្នាក់ទៀតនៅភ្នំពេញ ប៉ុន្តែមិនទាន់ដឹងអត្តសញ្ញាណនៅឡើយ។

ចំណែកអ្នកស្រី យួម សារ៉ាត់ ដែលត្រូវជាបងស្រីរបស់សពឈ្មោះ យួន សុផានិត បានប្រាប់អ្នកព័ត៌មានថា អ្នកស្រីទើបទទួលបានដំណឹងពីមរណភាពរបស់ប្អូនប្រុស ហើយសពមិនទាន់ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតនៅឡើយទេ ដោយត្រូវរង់ចាំរៀបចំពិធីនៅនឹងទីបញ្ជាការយោធាសិន។

ប្រភពមួយចំនួនឲ្យដឹងដែរថា នាយទាហានពីរនាក់ ដែលបានស្លាប់នោះ មានឋាន:ជាពលបាលឯក បានបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ខណ:កំពុងហ្វឹកហាត់បាញ់គ្រាប់ពិតប្រភេទគ្រាប់ផ្លោង នៅចំណុចទីលានបាញ់គ្រាប់ពិត អូរតាឡាស់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២។ ប្រភពពីយោធាបានឲ្យដឹងថា ករណីស្លាប់នេះ ដោយសារតែពេលបាញ់គ្រាប់មិនចេញមកខាងក្រៅ ហើយបានផ្ទុះនៅក្នុងកាណុង ធ្វើឱ្យកាណុងកាំភ្លើងផ្ទុះរយះ ហើយបណ្តាលឲ្យយោធាទាំងពីរនាក់ស្លាប់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម