ព័ត៌មានជាតិ
អ្នកនាំពាក្យឆ្លើយតបការរិះគន់លើអ្នកតំណាងរាស្ត្រថា មិនខ្វល់ ករណីទំនាស់របស់បុគ្គលិកណាហ្គា
មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានថ្លែងប្រតិកម្មទៅនឹងអ្នកនយោបាយ និងអ្នកវិភាគមួយចំនួន ដែលបានរិះគន់តំណាងរាស្ត្រសភាមណ្ឌលរាជធានីភ្នំពេញ ទាំង ១២ រូប ថា មិនខ្វាយខ្វល់ជួយដោះស្រាយវិវាទរបស់បុគ្គលិកណាហ្គាវើល។
លោក យង់ សាំងកុមារ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរិះគន់ថា តំណាងរាស្ត្រក្នុងសភា ហាក់មិនខ្វាយខ្វល់ជួយដោះស្រាយបញ្ហាបុគ្គលិកណាហ្គាវើល ដូចសុំសំឡេងគាំទ្រពេលឃោសនាបោះឆ្នោតនោះទេ។
លោក សុខ ឥសាន សមាជិកសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា តំណាងរាស្ត្រមិនមានសិទ្ធិអំណាចនោះទេ តួនាទីភារកិច្ចរបស់តំណាងរាស្ត្រគឺតាក់តែងច្បាប់ និងផ្សព្វផ្សាយច្បាប់ ដើម្បីជំរុញការអនុវត្តច្បាប់តាមមូលដ្ឋាននានាឱ្យប្រជាជនដើម្បីអនុវត្តច្បាប់ ហើយបើឱ្យតំណាងរាស្ត្រទៅកាត់សេចក្ដីជំនួសតុលាកា ឬអាជ្ញាកណ្ដាលការងារម៉េចធ្វើទៅរួច គឺវារំលោភតួនាទីភារកិច្ចរបស់ក្រសួងការងារ។
លោកបញ្ជាក់ថា បញ្ហាបុគ្គលិកណាហ្គាវើលមានភាពស្មុគស្មាញ ដោយសារតែមានអង្គការសង្គមស៊ីវិល ប្រកាន់និន្នាការនយោបាយលូកដៃចូល។ លោកដឹងថា កន្លងមកបងប្អូនបុគ្គលិកចេះតែចង់ទាមទារដាក់បន្ទុកទៅលើថៅកែ ហើយពីមុនមកគឺទាមទារប្រាក់អត្ថប្រយោជន៍បញ្ឈប់ការងារ ដល់ក្រសួងដោះស្រាយថា មិនត្រឹមត្រូវ ក្រសួងការងារកោះអញ្ជើញដើម្បីពិភាក្សាគាត់មិនព្រមចូលដោះស្រាយ ទៅជាទាមទារចូលធ្វើការវិញ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មានប្រសាសន៍ថា លោកមិនអាចឆ្លើយតបចំពោះការរិះគន់តំណាងរាស្ត្រនោះទេ ដោយឱ្យទៅសួរតំណាងរាស្ត្រ។
ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ កំពុងបន្តរកដំណោះស្រាយសម្របសម្រួលការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើល ខណៈលទ្ធផលនៃការចរចារជាមួយភាគីពាក់ព័ន្ធទទួលបរាជ័យច្រើនលើក។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ឱ្យដឹងថា ក្រសួងការងារ បានធ្វើការសម្របសម្រួលបញ្ហានេះតាំងពីខែ ឧសភា រហូតមកដល់បច្ចុប្បន្ន ហើយនៅតែបន្តសម្របសម្រួលដរាបណាមានការស្នើសុំចរចារ រីឯលទ្ធផលចរចារគឺអាស្រ័យទៅលើភាគទាំងពីរដែលជាអ្នកស្នើសុំ ហើយជាអ្នកផ្ដល់ចំណែកអ្វី ដែលមានចែងក្នុងច្បាប់តម្រូវថា ភាគីនេះ ត្រូវធ្វើអ្វី ភាគីណាត្រូវធ្វើអ្វី គឺក្រសួងមានសិទ្ធិចាប់បង្ខំឱ្យភាគីនោះទទួលយកតែម្ដង ប៉ុន្តែអ្វីដែលស្នើសុំលើសពីច្បាប់វាអាស្រ័យលើភាគីលើកសំណើ និងភាគីដែលត្រូវដោះស្រាយនូវសំណើនោះ។
បើតាម លោក ហេង សួរ និតិវិធីនៃការដោះស្រាយវិវាទនៅកម្ពុជាគឺ មានការដោះស្រាយ នៅកម្រិតក្រុមហ៊ុន ដែលក្រសួងបានធ្វើហើយ និងការរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលក្រសួងបានរុញទៅហើយ នៅសល់តែនិតិវិធីតែមួយទៀតទេគឺភាគីទាំងពីរុញទៅតុលាការដោយខ្លួនឯង។
លោកប្រាប់ថា ការធ្វើកូដកម្មគឺជាសកម្មភាពដោយឡែករបស់ភាគីនីមួយៗ ហើយក្រសួងបន្តរង់ចាំសម្របសម្រួលបន្តទៅទៀតនូវរាល់សំណើទាំងឡាយណាដែលភាគីនីមួយៗ បានលើកឡើង។ លោក ហេង សួរ បញ្ជាក់ថា ក្រសួងមិនរុញរាក្នុងការចាប់បង្ខំឱ្យភាគីណាមួយអនុវត្តច្បាប់នោះទេ ប៉ុន្តែអ្វីដែលមិនមានចែងក្នុងច្បាប់ អ្វីដែលស្នើសុំលើសច្បាប់ នោះគឺត្រូវការសម្រេចចិត្តពីអ្នកដែលផ្តល់។
ចំពោះការចាប់ខ្លួនអ្នកតវ៉ា ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ដោយសារតែមានបទល្មើសកើតឡើង ហើយសមត្ថកិច្ចមានភស្ដុតាងរឹងមាំ ដើម្បីអនុវត្តនីតិវិធី។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ការតាមដាន ឬការឃ្លាំមើល ទៅលើករណីខាងលើនេះ គឺជាសិទ្ធិសេរីភាព របស់បុគ្គលគ្រប់រូប ប៉ុន្តែការចាប់ខ្លួន បុគ្គលពាក់ព័ន្ធនឹងករណីញុះញង់ ឲ្យមានការប្រមូលផ្ដុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) គឺដោយសារតែមានបទល្មើសកើតឡើង៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត