Connect with us

ជីវិតកម្សាន្ដ

អៀ ម៉េងលិ ប្រតិកម្មលើបុរសវ័យចំណាស់ម្នាក់!

បានផុស

នៅ

តារា​សម្ដែង​ស្រី កញ្ញា អៀ ម៉េងលិ ​ផ្ទុះ​ប្រតិកម្ម​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​លើ​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​ធ្វើការ​រិះគន់​ជ្រៀតជ្រែក​លើ​នាង និង​ម្តាយ បន្ទាប់ពី​បែក​ធ្លាយ​រឿង​បែកបាក់​គ្នា ២០ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី​វ័យក្មេង អៀ ម៉េងលិ បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ​ទៅលើ​បុរស​វ័យ​ចំណាស់​នោះ​ថា តា​ឯង​ដូច​ឆ្លើយ​គ្រប់​ខមមិន ហ្មង​តា តា​ឯង​ជាប់​សាច់ឈាម​ខ្ញុំ​មើល​ទៅ តា​ឯង​កើត​ចេញ​មក​តែ​ពី​ឪ​តា​ឯង​ទេ​មិន​ដឹង ប្រហែល​គ្មាន​ម៉ែ​ទេ មាន​តែ​ឪ​ទេ​មិន​ដឹង​។ កុំ​ប៉ះ​ម៉ែ​ខ្ញុំ ខ្ញុំ​មិនបាន​ឲ្យ​តា​ឯង​មក​វិភាគ​រឿង​ខ្ញុំ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ តារា​សម្តែង​ចូលចិត្ត​ភាព​សិច​ស៊ី កញ្ញា អៀ ម៉េងលិ ក៏បាន​ធ្វើការ​Liveវីដេអូ បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​បុគ្គល​មួយ​ចំនួន​ទៀត​ដែល​បាន​រិះគន់​ដល់​នាង និង​អ្នក​ម្តាយ​រឿង​បែកបាក់​គ្រួសារ​(​ប្តី​) ដែល​ទុក​ឲ្យ ម៉េង​លិ មានឈ្មោះ​ជា​ក្មេង​កំព្រា​ឪពុក​ប្រមាណ ២០ ឆ្នាំ​ផង​នោះ។

សូម​ជម្រាប​ថា កញ្ញា អៀ ម៉េងលិ កន្លង​មក​ត្រូវ​បាន​ទស្សនិកជន​មើល​ឃើញ​ថា នាង​ជា​តារា​សម្តែង​វ័យក្មេង​ដែល​ចូលចិត្ត​សម្ញែង​ភាព​សិច​ស៊ី​ហ៊ឺហា​។ ប៉ុន្តែ​ថ្មីៗ​នេះ ស្រាប់តែ​នាង​ក្លាហាន​ហ៊ាន​ទម្លាយ​ការពិត​ពី​ប្រវត្តិ​ជីវិត​កម្សត់​ឈឺចាប់​ជាង ២០ ឆ្នាំ ឲ្យ​មហាជន​បាន​ដឹង​ជា​សាធារណៈ។

ចំពោះ​រឿងរ៉ាវ​ជីវិត​ដែល​ត្រូវ​បាន​តារា​ស្រី អៀ ម៉េង​លិ លើក​មក​បង្ហាញ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​បាន ដឹង​នា​ពេលនេះ គឺ​ដោយសារ​នាង​ឆ្លងកាត់​នូវ​ជីវិត​ជា​ក្មេង​កំព្រា​បាត់បង់​ឪពុក​ប្រមាណ​ជា ២០ ឆ្នាំ​មក​ហើយ ខណៈ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន គឺ អៀ ម៉េងលិ មានតែ​ម្តាយ​ម្នាក់​គត់​រស់នៅ​ផ្តល់​ភាព​កក់ក្ដៅ និង​តាម​លើកទឹកចិត្ត​ខ្លួន​គ្រប់​ពេល​៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម