Connect with us

ព័ត៌មានជាតិ

លោក សាយ សំអាល់ ប្រាប់យុវជនកុំទាន់ស្កប់ស្កល់នឹងសន្តិភាពបច្ចុប្បន្ន ប៉ុន្តែត្រូវពង្រឹងសមត្ថភាពបន្ថែម

បានផុស

នៅ

លោក​ សាយ​ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និងជាប្រធានស្តីទី​សហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែងថា​ ក្នុងនាមយុវជន កុំស្កប់ស្កល់នឹងសន្តិភាពបច្ចុប្បន្ន​ ប៉ុន្តែ​ត្រូវពង្រឹងសមត្ថភាព​បន្ថែមទៀត​ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ លោក​ សាយ​ សំអាល់​ ថ្លែងដូច្នេះក្នុងពេលអញ្ជើញ​បញ្ចុះបឋមសិលាសាងសង់អគា​ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តកំពង់ចាម​ និងសំណេះសំណាលជាមួយសមាជិកសមាជិកា​ ស.ស.យ.ក​ ខេត្តកំពង់ចាម​ នៅសាលាខេត្តកំពង់ចាម​ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក​ សាយ​ សំអាល់​ បានជំរុញលើកទឹកចិត្តដល់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ប​ន្តខិតខំប្រឹងប្រែងធ្វើកិច្ចការងារសង្គម​ និងធ្វើជាធនធានមួយដែលមានប្រយោជន៍សម្រាប់គ្រួសារ​ និងសង្គមជាតិ។ ម្យ៉ាងទៀត យុវជន ត្រូវកសាងសមត្ថភាព​ចូលរួមថែរក្សានូវអ្វីដែលមាននាពេលបច្ចុប្បន្ន​ និងបន្តអភិវឌ្ឍន៍ខ្លួនឲ្យបានល្អប្រសើរនាសម័យបច្ចេកវិទ្យា​នេះ។

បន្ថែមលើនេះ លោក​រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានអំពាវនាវ​ដល់សមាជិក សមាជិកា​ ស.ស.យ.ក​ ខេត្តកំពង់ចាម​ ទាំងអស់​ចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩​ ដោយត្រូវចេះផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននូវវិធានសុខាភិបាល​ បីកុំ​ និង​ បីការពារ​ ឲ្យខ្ជាប់ខ្ជួន​ ពោល គឺត្រូវនាំគ្នាមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដែលជាដូសទី៣​ ដូសជម្រុញបន្ថែមទៀត៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៩ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៩ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៧ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម