Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អំពាវនាវឲ្យពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសទី ៤គ្រប់ៗគ្នា នៅពេលដល់វេនរបស់​ខ្លួន

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅទទួល ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ គ្រប់ៗគ្នា នៅពេលដល់វេនរបស់ខ្លួន ដើម្បីបន្តប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងរាតត្បាតនៅលើពិភពលោក និងនៅប្រទេសកម្ពុជាផងដែរ។ លោកជំទាវ ម៉ែន សំអន បានអំពាវនាវបែបនេះ ខណៈអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត កាលរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២។

នាឪកាសទទួល ការចាក់វាក់សាំងនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានខិតខំកៀរគរគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ និង ១៧ឆ្នាំ រហូតដល់មនុស្សចាស់ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុស កូវីដ-១៩ សំដៅស្តារសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញ ដើម្បីឲ្យប្រទសបានចាកចេញពីវិបត្តិជាសកលនេះ ក្នុងពេលឆាប់ៗ ខាងមុខ។

លោកជំទាវ ម៉ែន សំអន ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃដូសទី ៤ នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីការពារអាយុជីវិត ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន និងបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានសុខាភិបាល «៣ការពារ ៣កុំ»ឲ្យបានខ្ជាប់ខ្ជូនគ្រប់ៗគ្នា ទោះជាបានទទួលវ៉ាក់សាំង ការពាររួចហើយយ៉ាងណាក្តី ជាពិសេសបង្កើនការប្រុងប្រយ័ត្នមេរោគបំប្លែងថ្មី អូមីក្រុង នេះតែម្ដង៕

អត្ថបទ៖ វិមាន  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៥០ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៥០ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម