សុខភាព
ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហា សុខភាពទាំងនេះ
គ្នាយើងដឹងអត់ថា ជំងឺអញ្ចាញធ្មេញ អាចបណ្ដាលឲ្យមានបញ្ហាសុខភាពដទៃទៀតជាច្រើន។ អ្នកមានបញ្ហាអញ្ចាញធ្មេញទាំងអស់ មិនសុទ្ធតែមានជំងឺផ្សេងទេ ដូចគ្នាដែរអ្នកដែលមានជំងឺអ្វីផ្សេង ក៏មិនមែនសុទ្ធតែប្រឈមនឹងការឈឺអញ្ចាញធ្មេញដែរ។ ប៉ុន្តែបើយោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ជំងឺទាំងមួយចំនួនមានទំនាក់ទំនងនឹងបញ្ហាអញ្ចាញធ្មេញ។
១. ជំងឺបេះដូង
ការស្រាវជ្រាវចេញផ្សាយនៅក្នុងទស្សនាវដ្ដី BMJ Open បានរកឃើញថា អ្នកដែលមានជំងឺអញ្ចាញធ្មេញមានហានិភ័យខ្ពស់នៃបញ្ហាបេះដូង រួមទាំងជំងឺខ្សោយបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺវង្វេងទាក់ទងនឹងកង្វះលំហូរឈាមទៅខួរក្បាល ពីព្រោះវាអាចនាំឲ្យរលាកប្រព័ន្ធសរសៃឈាមបេះដូង ប្រសិនបើបន្តរយៈពេលយូរ។ ជាក់ស្ដែង បាក់តេរី អាចជាមូលហេតុនៃទំនាក់ទំនងរវាងជំងឺបេះដូង និងជំងឺអញ្ចាញធ្មេញ។ យ៉ាងណាមិញ អ្នកស្រាវជ្រាវថា ត្រូវការការស្រាវជ្រាវបន្ថែម ដើម្បីយល់ដឹងកាន់តែច្បាស់ពីទំនាក់ទំនងនេះ។
២. ជំងឺទឹកនោមផ្អែម
គ្នាយើងមួយចំនួនតែងតែគិតថា ជំងឺទឹកនោមផ្អែមអាចនាំឲ្យមានការវិវត្តទៅជាជំងឺអញ្ចាញធ្មេញ។ ផ្ទុយទៅវិញ បើយើងប្រៀបធៀបជាមួយនឹងអ្នកដែលមិនមានជំងឺអញ្ចាញធ្មេញ យើងឃើញថាអ្នកមានជំងឺអញ្ចាញធ្មេញងាយប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ ច្រើនជាង នៅថ្ងៃអនាគត។
៣. លិង្គមិនឡើងរឹង
ទន្ទឹមនឹងនេះដែរ បញ្ហាលិង្គមិនឡើងរឹងអាចប៉ះពាល់ដល់បុរសដែលមានអាយុលើសពី ៤០ឆ្នាំ។ បញ្ហាស្មុគស្មាញមួយនេះ អាចបណ្ដាលមកពីកត្តាផ្លូវចិត្ត និងផ្លូវកាយ តួយ៉ាងដូចជាការជក់បារី ការញ៉ាំគ្រឿងស្រវឹង ក៏ដូចជាការលើសសម្ពាធឈាម។ បន្ថែមពីនេះ ជំងឺអញ្ចាញធ្មេញក៏ជាកត្តាចម្បងដែលបង្កើនហានិភ័យនៃបញ្ហាលិង្គមិនឡើងរឹងដូចគ្នា។
៤. ការធ្លាក់ចុះការយល់ដឹង
ការសិក្សាមួយចំនួន បានរកឃើញថាជំងឺអញ្ចាញធ្មេញ ការបាក់ធ្មេញ និងមុខងារនៃការយល់ដឹងមានទំនាក់ទំនងគ្នា។ ជាទូទៅ ជំងឺអញ្ចាញធ្មេញ គឺមានការទាក់ទងនឹងការកើនឡើងនៃការផ្ទុកជំងឺបេតាអាមីឡូអ៊ីតនៅក្នុងខួរក្បាល ដែលជាហេតុនាំឲ្យមានជំងឺចAlzheimer’s (ជាជំងឺវង្វេងវង្វាន់)៕
ចុចអាន៖និយមហូបសាលម៉ុន គួរដឹងថា រវាងត្រីចិញ្ចឹម និងធម្មជាតិ មួយណាល្អចំពោះសុខភាពច្រើនជាង
ចុចអាន៖វ៉ាសាប៊ី មានអត្ថប្រយោជន៍ តែយ៉ាងណា ក៏គួរតែប្រុងប្រយ័ត្ន មុនពេលញ៉ាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»