ព័ត៌មានអន្ដរជាតិ
រាជវង្សហុល្លងផ្អាកប្រើព្រះទីនាំងសេះមាសជាបណ្តោះអាសន្ន ក្រោយរងការរិះគន់
ព្រះមហាក្សត្រ Willem-Alexander មានបន្ទូលថា ព្រះរាជវង្សហុល្លង់នឹងឈប់ប្រើព្រះនាំងសេះមាស (រទេះសេះមាស) ជាបណ្តោះអាសន្នរហូតដល់ហុល្លងត្រៀមខ្លួនរួចរាល់ បន្ទាប់ពីមានការរិះគន់ពីការភ្ជាប់ទាក់ទឹងនឹងអាណានិគមដែលរទេះអូសដោយសេះ។

ព្រះមហាក្សត្រ Willem-Alexander ដែលកំពុងគ្រងរាជសម្បត្តិនៅហុល្លង់ មានបន្ទូលក្នុងវីដេអូមួយផ្សាយក្នុង YouTube កាលពីថ្ងៃព្រហស្បតិ៍ថា ៖«ប្រវត្តិសាស្ត្ររបស់យើងមានច្រើនគួរទីមោទនៈ។ ទន្ទឹមជាមួយគ្នានេះ វាក៏ផ្តល់ឲ្យនូវសម្ភារៈសិក្សាសម្រាប់កំហុសដើម្បីទទួលស្គាល់ និងជៀសវាងនាពេលអនាគត»។
ព្រះអង្គបន្តមានបន្ទូលថា ៖«យើងមិនអាចសរសេរឡើងវិញពីអតីតកាលបានទេ។ យើងអាចព្យាយាមដោះស្រាយជាមួយគ្នា។ នោះជាការអនុវត្តចំពោះអតីតកាលអាណានិគម។ ផ្ទុយទៅវិញ ការប្រឹងប្រែងប្រមូលផ្តុំគឺត្រូវការចាំបាច់ស៊ីជម្រៅ និងយូរអង្វែង។ ពួកយើងត្រូវការរួបរួមជាងការបែកបាក់»។
ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan មានបន្ទូលថា ប្រទេសទាំងឡាយរាប់ទាំងចក្រភពអង់គ្លេសផងត្រូវតែត្រឹមត្រូវខុសពីអាណានិគមនិយម។

រទេះសេះដែលត្រូវបានគេស្គាល់ទូទៅថា “De Gouden Koets” ស្ថិតនៅចំណុកកណ្តាលនៃការជជែកវែកញែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមគណៈកម្មការមួយអំពីរទេះសេះមាសបានដាក់ឈ្មោះថា«គោរពពីអាណានិគម»ដែលបានពណ៌នាពីមនុស្សនៃពណ៌សម្បុរពីអាណានិគមដែលលុតជង្គង់ចុះក្រោមជើងស្ត្រីស្បែកសម្នាក់ដែលតំណាងឲ្យប្រទេសហុល្លង់ នៅពេលផ្តល់អំណោយដល់នាង។ នេះបើយោងតាមសារមន្ទីរទីក្រុង Amsterdam ដែលជាកន្លែងតម្កល់រទេះសេះមាស។
យោងតាមសារមន្ទីរ Rijksmuseum នៅទីក្រុង Amsterdam ឲ្យដឹងថា ចក្រភពហុល្លង់មានអាយុកាល២៥០ឆ្នាំចាប់ពីសតវត្សរ៍ទី១៧ដល់ទី១៩។ ចក្រភពនេះបានបានដំណើរការនៅតំបន់ផ្សេងៗរួមមាន ការាបៀន ប្រេស៊ីល ស៊ូរីណាម អាហ្វ្រិកខាងត្បូង និងអាស៊ី ដែលប្រជាជនបានធ្វើជាទាសករ និងកេងប្រវ័ញ្ចដោយពួកចក្រពត្តិ។

ឥឡូវនេះ រទេះសេះមាសត្រូវបានប្រើជាចម្បងសម្រាប់ទិវារបស់ស្តេច នៅពេលព្រះមហាក្សត្រ Willem-Alexander បើកដំណើរការរដ្ឋសភាហុល្លង់លើកទី៣ ថ្ងៃអង្គារ៍ ខែកញ្ញា និងថ្លែងព្រះរាជសុន្ទរកថាអំពីរបៀបវារៈរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំថ្មី។ នេះបើយោងតាមវេបសាយរបស់រដ្ឋាភិបាលហុល្លង់។
ជាមួយគ្នានេះ រទេះសេះមាសក៏ត្រូវបានភ្ជាប់នឹងព្រះរាជពិធីរបស់រាជវង្សដូចជា ព្រះរាជពិធីអភិសេក និងគ្រងរាជសម្បត្តិជាដើម។
ស្តេច Willem-Alexander មានបន្ទូលថា ៖«រាជរថសេះមាសនឹងអាចត្រូវបានប្រើនៅពេលប្រទេសហុល្លង់ត្រៀមខ្លួនរួចរាល់។ ហើយឥឡូវនេះមិនទេ»។
ព្រះអង្គមានរាជបន្ទូលបន្ថែមថា ៖«ប្រជារាស្ត្រហុល្លង់ទាំងអស់គួរមានអារម្មណ៍ថា ពួកគេមានភាពស្មើគ្នា និងទទួលបានឱកាសដូចគ្នា។ អ្នករាល់គ្នាគួរមានអារម្មណ៍ជាផ្នែកមួយនៃអ្វីដែលត្រូវបានកសាងនៅក្នុងប្រទេសរបស់យើង ហើយមោទនភាពចំពោះវា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង