ព័ត៌មានអន្ដរជាតិ
ថៃ សាងសង់ស្ពានថ្មីកាត់ទន្លេមេគង្គភ្ជាប់ទៅផ្លូវដែក ឡាវ-ចិន
រដ្ឋាភិបាលថៃបានបញ្ជាឲ្យក្រុមហ៊ុនផ្លូវដែករដ្ឋថៃ (SRT) រចនា និងសាងសង់ស្ពានថ្មីមួយពីខេត្ត Nong Khai ទៅកាន់ប្រទេសឡាវ ក្នុងគោលបំណងតភ្ជាប់ប្រទេសទៅកាន់ផ្លូវដែកឡាវ-ចិន ។
កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា លោកឧបនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បាននិយាយថាគណៈកម្មាធិការរបស់រដ្ឋាភិបាលលើផ្លូវរថភ្លើងថៃ-ឡាវ-ចិន ដែលលោកធ្វើជាប្រធានបានបញ្ជាឲ្យក្រុមហ៊ុន SRT សាងសង់ស្ពានថ្មីឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ។
ស្ពានថ្មីនេះនឹងឆ្លងកាត់ទន្លេមេគង្គពីខេត្ត Nong Khai ទៅប្រទេសឡាវ ហើយនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមរយៈប្រទេសឡាវ និងបន្តទៅប្រទេសចិន ។
បើយោងតាមលោក Anutin បានឲ្យដឹងថា ការបើកផ្លូវដែក ឡាវ-ចិន បានធ្វើឲ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ និងចិន លឿនជាងមុន ២៤ ម៉ោង ជាមួយនឹងការកាត់បន្ថយការចំណាយ ២៥ ភាគរយ ។
គួរបញ្ជាក់ថា រថភ្លើងដឹកទំនិញដំបូងបានចាប់ផ្តើមដំណើរការរវាងខេត្ត Nong Khai និងទីក្រុងវៀងច័ន្ទន៍ឆ្លងកាត់ស្ពានមិត្តភាពដែលមានស្រាប់ក្នុងខែសីហា ឆ្នាំ ២០១៩ ដោយអនុញ្ញាតឲ្យដឹកទំនិញចេញពីកុងតឺន័រនៅស្ថានីយ៍រថភ្លើង Thanaleng ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងបន្តដឹកជញ្ជូនតាមរថភ្លើងរហូតដល់កំពង់ផែសមុទ្រ Laem Chaban ក្នុងប្រទេសថៃ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់