Connect with us

វប្បធម៌ ជំនឿ

ដកជើងធូបមានក្បួន កុំចេះតែសែនផ្ដេសផ្ដាស អាចមានគ្រោះដល់ជីវិត

បានផុស

នៅ

ពិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតាត្រូវបានប្រជាជនចិន ឬកូនខ្មែរកាត់ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិនរយៈពេល ៥ ថ្ងៃទៅ ៦ ថ្ងៃ។​

ដោយឡែកនៅក្នុងឆ្នាំនេះដែរ ពិធីដកជើងធូបនឹងត្រូវធ្វើឡើងចំថ្ងៃ ១៥ ខែមករា ឆ្នាំ ២០២៣។​ ក្នុងនោះ កូនខ្មែរដែលជាប់ស្រឡាយចិនគួរតែដឹងឲ្យច្បាស់ មុននឹងធ្វើពិធីសែនដកជើងធូបអញ្ជើញទេវតាទៅកាន់ទីឋានខាងលើ។ បើធ្វើមិនត្រឹមត្រូវតាមក្បួនខ្នាតអាចនឹងមានគ្រោះអាក្រក់តាមយាយី ឬគ្រួសារពុំអាចជួបសេចក្ដីសុខបានឡើយ។

ខាងក្រោមនេះគឺជាអ្វីដែលអ្នកមានជំនឿសូមចងចាំទុក និងធ្វើឲ្យត្រូវក្បួនខ្នាតត្រឹមត្រូវ៖

១ ម៉ោងសែន ត្រឹមត្រូវតាមធាតុនៃទិសមុខផ្ទះរបស់អ្នក

មុនពេលសែនសូមបោសសំអាតផ្ទះឲ្យស្អាតសិន រួចយកគ្រាប់ពូជអ្វីក៏បាន អង្ករក៏បាន ទៅបាចនៅមុខផ្ទះសាងបុណ្យកុសលដល់សត្វទាំងឡាយ ដើម្បីឲ្យមុខផ្ទះរបស់យើងមានថាមពលវិជ្ជមាន (ថាមពលបុណ្យកុសល) ធ្វើហើយ សូមសែនដកជើងធូបតាមម៉ោងខាងក្រោមនេះ ៖

ផ្ទះបែរទៅកើត សែនម៉ោង ០៧:០១នាទីព្រឹក

ផ្ទះបែរទៅលិច សែនម៉ោង ០៧:២០នាទីព្រឹក

ផ្ទះបែរទៅត្បូង សែនម៉ោង ០៨:០១នាទីព្រឹក

ផ្ទះបែរទៅជើង សែនម៉ោង ០៧:០០ – ០៩:០០ នាទីព្រឹក សែនម៉ោងណាក៏បាន

ផ្ទះបែរកើត/ត្បូង សែនម៉ោង ០៧:០១នាទីព្រឹក

ផ្ទះបែរកើត/ជើង សែនម៉ោង ០៧:១១នាទីព្រឹក

ផ្ទះបែរលិច/ត្បូង សែនម៉ោង ០៧:២០នាទីព្រឹក

ផ្ទះបែរលិច/ជើង សែនម៉ោង ០៧:២០នាទីព្រឹក

ម៉ោងខាងលើជាម៉ោងអុចធូប មានន័យថាអ្នកអាចរៀបចំសែនមុនម៉ោងបាន ហើយចាំម៉ោងខាងលើចាំអុចទៀន អុចធូប បង់ស្រន់ តាមចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ គ្រឿងសែន

សែនទេវតាមុខផ្ទះមានដូចជា៖ តែក្ដៅ ៣កែវ, ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស ) ,សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាម​លទ្ធភាព,ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ),ស្ករគ្រាប់ ១ កូនចាន,ទៀនក្រហម ១ គូ ,អុចធូបម្នាក់ ៣ សរសៃរ,ក្រដាសសែន ទេវតា​មុខផ្ទះពិសេស ១ ឈុត។

សែនទេវតាជំនាងផ្ទះមានដូចជា៖ តែក្ដៅ ៥ កែវ, ស្រាស ៥ កែវ , សាស៊ែ ១ ឈុត (មាន់ស្ងោរ , សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព, ជ្រូកខ្វៃ ១ក្បាល ( បើមានលទ្ធភាព ហាមជ្រូកកណ្ដុរ ឬជ្រូកប្រលាក់គ្រឿងហិលៗ) , ផ្លែឈើ ៥ មុខ ( ប៉ោម សារី ក្រូចខ្វិច ស្រកានាគ និងចេក ) , ស្ករគ្រាប់ ១ កូនចាន , ទៀនក្រហម ១ គូ (អាចប្រើទៀនចាស់ដែលនៅសល់បាន) , ធូបម្នាក់៥ សសៃរ , ឈុត​ក្រដាស​សែន​ជំនាង​ផ្ទះ​ពិសេស ។

ទេវតា​ចង្ក្រាន​មាន​ដូចជា៖ តែ​ក្ដៅ ៣ កែវ , ស្រា​ស ៣ កែវ ( បើ​ដាក់​សាស៊ែ បាន​ដាក់​ស្រាស ), សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់​ជ្រូក​ស្ងោរ ពងទា​ស្ងោរ) តាម​លទ្ធភាព, ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ), ស្ករគ្រាប់ ១ កូនចាន, ទៀន​ក្រហម ១ គូ , អុច​ធូប​ម្នាក់ ៣ សរសៃរ , ក្រដាស​សែន​ទេវតា​ចង្ក្រាន ពិសេស ១ឈុត , កន្លែង​ទេវតា​ផ្សេងៗ ដូចជា កុងម៉ា ទេវតា​គួនកុង ទេវតា​ព្រះម៉ែ, តែ​ក្ដៅ ៣ កែវ , ស្រាស ៣ កែវ ( បើ​ដាក់​សាស៊ែ បាន​ដាក់​ស្រាស ), សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់​ជ្រូក​ស្ងោរ ពង​ទា​ស្ងោរ) តាម​លទ្ធភាព, ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ), ស្ករគ្រាប់ ១ កូនចាន, ទៀន​ក្រហម ១ គូ , អុចធូបម្នាក់៣ សរសៃ, ពេលវេលា​ចាប់ផ្ដើម​សំអាត និង​ដកជើង​ធូប គឺ​ម៉ោង​ណា​ក៏​បាន​ដែរ កុំឲ្យហួសថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ គឺជារឿងល្អបំផុត។

ការសំអាតគឺចាប់ផ្ដើមសំអាតពីទីតាំងខាងក្រោម

ទីតាំងទី១ ៖ ទេវតាមុខផ្ទះ

ទីតាំងទី២ ៖ ទេវតាយាមផ្ទះ

ទីតាំងទី៣ ៖ ទេវតាជំនាងផ្ទះ

ទីតាំងទី៤ ៖ កន្លែងកុងម៉ា កន្លែងទេវតាផ្សេងៗ

ទីតាំងទី៥ ៖ ទេវតាចង្ក្រាន

គ្រឿងដែលត្រូវប្ដូរចេញ

១ ផេះក្នុងកំប៉ុងជើងធូប ដំបូងត្រូវដកជើងធូប ៣សសៃរ ដែលអ្នកគិតថាស្អាតជាងគេទុកមួយកន្លែង លើកលែងតែកន្លែងជំនាងផ្ទះមួយគត់ ដែលត្រូវដក៥សសៃរទុក។ បន្ទាប់មកដកជើងធូប​ទាំងអស់​ចេញ​មកដាក់​ថង់​ធំ​មួយ ហើយចាក់ផេះក្នុងកំប៉ុងជើងធូបចេញ ទុកប្រហែលជា១០ភាគរយ នៃផេះចាស់នៅបាត​កំប៉ុង យកលុយមួយ​សន្លឹក (ក្រដាសប៉ុន្មាន​ក៏បាន​ដែរ) បត់ឲ្យតូចជាបួនជ្រុង ដាក់ចូលក្នុងកំប៉ុង ចាក់គ្រាប់ពូជចូលក្នុងកំប៉ុង ចាក់ផេះថ្មីចូល (ជាផេះ មិនមែនប្រភេទខ្សច់ទេ ក៏មិនជាប្រភេទកំទេចថ្មអ្វីដែរ គឺជាផេះតែម្ដង) ចាក់បំពេញកំប៉ុងប្រហែល៩០ភាគរយសល់១០ភាគរយ​យកផេះមាសចាក់បំពេញពីលើ ជូតកំប៉ុងឲ្យស្អាត ភ្លឺល្អ ឲ្យពេញចិត្តរបស់អ្នកហើយ យកជើងធូបដែលដកទុកតាំងពីដើមមកនោះ ដោតឲ្យចំកណ្ដាលជាស្រេច។

២ គីម ហួយ សម្រាប់ដង្វាយនេះយើងអាចដាក់ក៏បាន អត់ក៏បាន គឺមិនចោទជាបញ្ហាអ្វីនោះទេ គីមហួយ ត្រូវដូរថ្មីដូចគ្នា តែយើងត្រូវមើលគ្រាប់បាល់នៃគីមហួយនោះ មានប៉ុន្មានគ្រាប់ ដូរថ្មីមិនត្រូវតិចជាងចំនួនគ្រាប់បាល់ចាស់នោះទេ អាចស្នើចាស់ ឬច្រើនជាងហ្នឹង។

៣ កំណល់ជើងធូប ឬ កំណល់លោកតា ផ្ទះអ្នកខ្លះអាចមានដាក់ ផ្ទះខ្លះអត់មានដាក់ទេ តែបើ​អាចដាក់បាន គឺល្អខ្លាំង កំណល់ជើងធូបត្រូវរាបស្នើ មិនត្រូវមានខ្ពស់​ទាបនោះ​ទេ ពេលទៅរកទិញនៅផ្សារ ប្រាប់គេថាយកកំណល់ជើងធូប ឬកំណល់ទេវតា ប្រភេទធម្មតាៗ។ បញ្ជាក់បន្តិច កំណល់ជើងធូបមិនត្រូវខ្ពស់ជាង កំណល់រូបសំណាក់ទេវតា តែអាចដាក់ស្នើគ្នាបាន។

៤ អំពូលក្រហម ឬអំពូលម្ទេស បើដាច់ត្រូវដូរចេញ តែបើមានលទ្ធភាពសូមដូរថ្មីទាំងអស់តែម្ដងទៅ ទោះបីអំពូលនោះមិនដាច់ ក៏ពន្លឺមិនសូវភ្លឺដែរ ដូរចេញទាំងអស់ភ្លឺស្អាត ឆ្នាំថ្មីអាចជួបហេង ជួបមនុស្សល្អៗជាច្រើន។

ចាប់ពីថ្ងៃសែនដកជើងធូបនេះ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន មិនចាំបាច់អុចធូបទេនោះ ព្រោះមិនមានទេវតាស្នាក់នៅទេ គឺទេវតាឡើង​ឋានសួគ៌​អស់តាំងពីពេលអស់​ធូបម៉្លេះ។ គ្រឿងសំណែនដែល​សែននោះ ក៏អាចលើកឡើងបានដូចគ្នា មិនបាច់ទុកនោះ​ទេ៕

គ្រូ ណុប

ប្រភព៖ហុងស៊ុយ

ចុចអាន៖ «រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សិស្ស​ និង​មហាជន​រាប់រយនាក់ ចាប់ផ្តើម​ចូល​មក​ទស្សនា​ពិព័រណ៍​យន្តហោះ ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង

ជីវិតកម្សាន្ដ៦ នាទីutes មុន

សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)

សន្តិសុខសង្គម១០ នាទីutes មុន

រដ្ឋបាលសង្កាត់វាលវង់បន្តអនុវត្តគម្រោងមូលនិធិសង្កាត់កាយដាក់លូរំដោះទឹក និងចាក់បេតុងក្នុងមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ជនជាតិ​កូរ៉េ​ខាង​ជើង​បន្លំ​ធ្វើការ​នៅ​ក្រុមហ៊ុន​អាមេរិក យក​លុយ​ទៅ​ជួយ​គម្រោង​ផលិត​អាវុធ

ជីវិតកម្សាន្ដ២១ នាទីutes មុន

ព្រាប សុវត្ថិ នៅតែឈរលើតំណែងតារាចម្រៀងជួរមុខលំដាប់ប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម