Connect with us

ព័ត៌មានអន្ដរជាតិ

ឱសថបុរាណចិនមួយប្រភេទ ធ្វើតេស្តជោគជ័យ ព្យាបាលវីរុសកូវីដបំប្លែងខ្លួន (មានវីដេអូ)

បានផុស

នៅ

អាជ្ញាធរសុខាភិបាលប៉ាគីស្ថានកាលពីថ្ងៃចន្ទ ទី១៧ ខែមករា បានប្រកាសពីការបញ្ចប់ការសាកល្បងយកឱសថបុរាណចិន ព្យាបាលជំងឺកូវីដ១៩ដោយជោគជ័យ ខណៈប្រជាជាតិអាស៊ីខាងត្បូងមួយនេះ កំពុងរងគ្រោះដោយរលកទីប្រាំនៃជំងឺរាតត្បាត ដែលជំរុញដោយវីរុសបំប្លែងខ្លួន អូមីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឱសថចិន Jinhua Qinggan Granules (JHQG) ផលិតដោយក្រុមហ៊ុន Juxiechang (Beijing) Pharmaceutical Co Ltd កំពុងត្រូវបានប្រើប្រាស់រួចទៅហើយក្នុងការព្យាបាលអ្នកជំងឺកូវីដ នៅប្រទេសចិន។

សាស្ត្រាចារ្យ Iqbal Chaudhry នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រគីមី និងជីវសាស្ត្រអន្តរជាតិ (ICCBS) ដែលជាកន្លែងការសាកល្បងត្រូវបានធ្វើឡើង បានប្រាប់អ្នកសារព័ត៌មានថា “ចាប់តាំងពីថ្នាំនេះត្រូវបានធ្វើតេស្តលើអ្នកជំងឺដែលមានផ្ទុកវីរុសកូវីដបំប្លែងខ្លួនផ្សេងៗ យើងរំពឹងថា វានឹងមានប្រសិទ្ធភាពលើ អូមីក្រុង ដូចទៅនឹងវីរុសបំប្លែងខ្លួនផ្សេងទៀតដែរ”។

ឱសថចិន Jinhua Qinggan Granules (JHQG)

ទន្ទឹមនោះ វេជ្ជបណ្ឌិត Raza Shah អ្នកតាមដានសំខាន់ក្នុងការធ្វើតេស្តនេះ បានប្រាប់អ្នកយកព័ត៌មានថា ការសាកល្បងត្រូវបានធ្វើឡើងលើអ្នកជំងឺចំនួន៣០០នាក់ ដែលព្យាបាលនៅផ្ទះ ហើយធ្វើការលើករណីកូវីដពីកម្រិតស្រាលទៅមធ្យម។ លោកបន្ថែមថា អត្រាប្រសិទ្ធភាពគឺប្រហែល ៨២,៦៧ភាគរយ។

គួរបញ្ជាក់ថា ការសាកល្បងនេះ ត្រូវបានអនុម័តដោយអាជ្ញាធរគ្រប់គ្រងឱសថប៉ាគីស្ថាន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្តីសង្ឃឹមសម្រាប់កម្ពុជា! ឱសថបុរាណដែលជាជំនួយរបស់ចិន មានប្រសិទ្ធភាពព្យាបាលរោគសញ្ញា ជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម