Connect with us

សុខភាព

ស្ត្រី​ដែលមា​ន​ក្រុម​ឈាម​ដក​(-) ប្រឈម​បញ្ហា​អ្វីខ្លះ​ពេល​មាន​ផ្ទៃពោះ

បានផុស

នៅ

​ជាទូទៅ​នៅ​ពេល​ស្ត្រី​ជា​ម្តាយ​មាន​ក្រុម​ឈាម​ដក ​(-) ហើយ​ទារក​មាន​ក្រុម​ឈាម​បូក ​(+) ប្រព័ន្ធ​ភាពស៊ាំ ម្តាយ​អាចបង្កើត អង់ទីករ ប្រឆាំង​និង កោសិកា​របស់​ទារក ប្រសិនបើ​ទារក​ដែល​កំពុង​ពរ​ពោះ​នេះ​មិនមែន ជា​ការ​ពរ​ពោះ​កូន​ទី​មួយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កត្តា​ប្រឈម​ស្ត្រី​ណាខ្លះ​ អាច​មាន​បញ្ហា​នេះ​?

​នៅ​ពេល​ចាប់​ផ្តើម​មាន​ផ្ទៃពោះ ក្រុម​ឈាម Rhésus (​រេ​ស៊ី​ស​) ត្រូវតែ​ដឹង​។ incompatibilité rhésus កើតមាន​លើ​ស្ត្រី ដែល​មាន​ក្រុម​ឈាម​rhésus ដក​( A-,B-,AB-, O-) ហើយ​ទារក​ក្នុង​ផ្ទៃ​មាន​ក្រុម​ឈាម​rhésus បូក​(A+, B+, AB+, O+)!

២. ម្តាយ Rhésus (-) ហើយ ទារក rhésus (+): គន្លឹះ​ងាយ​យល់​

​គ្រាប់​ឈាម​ក្រហម​នៃ​ទារក​ ដែល​មាន​ rhésus (+) នៅ​លើ​សំបក​មាន​antigène D, រីឯ​ម្តាយ​ដែល​មាន​ក្រុម​ឈាម rhésus (-) គឺ​មិន​មាន antigène D​នោះ​ទេ​។ ធម្មតា​ក្រោយពេល​សម្រាល​កូន (delivery), ឬ​រលូត​កូន (miscarriage), ឬ​រំលូត​កូន (abortion), ឬ​កូន​ក្រៅ​ស្បូន (ectopic pregnancy), កោសិកា​ទារក​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្តឈាម​ម្តាយ ហើយ​ខ្លួន​ម្តាយ ក៏​ចាប់​បង្កើត​អង់ទីករ​ហៅថា (agglutinines irrégulières)​។ នៅ​ពេល​ពពោះ​លើក​ក្រោយ អង់ទីករ​នេះ​និង​ប្រឆាំង​នឹងកោសិកា​ទារក​ដែលមាន​antigène D ដែល​ខ្លួន​ម្តាយ​គិត​ថា ​ជា​របស់​ចម្លែក​។ ទារក​ប្រឈម​នឹង​ការខូចខាត​គ្រាប់​ឈាម​ក្រហម (anémie hémolytique )​ដែល​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ហើយ អាច​ស្លាប់​ក្នុង​ពោះ​។​

៣. ម្តាយ​Rhésus (-) ហើយ ទារក rhésus (+): ប្រការ​គួរ​យល់ដឹង​

⁃ នៅពេ​ល​ផ្ទៃពោះ​កូន​ទីមួយ ពុំ​មាន​ក​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​ទេ ព្រោះ​ឈាម​ម្តាយ​និង​ឈាម​កូន ត្រូវ​ខ​ណ្ឌចែក​ដោយឡែក​ពី​គ្នា​ដោយ​សា​សុក​។​

⁃ គ្រោះថ្​នាក់គឺ​កើត​លើ​ផ្ទៃពោះ​កូន​បន្តបន្ទាប់​

⁃ ធម្មតា​ពេល​សម្រាលកូន (delivery), រលូត​កូន (miscarriage), រំលូត​កូន (abortion), កូន​ក្រៅ​ស្បូន (ectopic pregnancy), កោសិកា​ទារក​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្តឈាម​ម្តាយ ហើយ​ខ្លួន​ម្តាយ​ក៏​ចាប់​បង្កើត​អង់​ទីករ​ហៅថា (agglutinines irrégulières) ប្រឆាំង​នឹង កោសិកា​ទារក​ដែល​មាន antigène D ហើយ​ដែល​ខ្លួន​ម្តាយ​គិត​ថា ​ជា​របស់​ចម្លែក​។​

⁃ នៅ​ពេល​ពពោះ​ផ្ទៃពោះ​បន្ទាប់ បើ​ទារក​នៅតែ rhésus(+), anticorps របស់​ម្តាយ​អាច​ឆ្លងកាត់​សុក​ចូល​ទៅ​ឈាម កូន​ហើយ​វាយ​បំផ្លាញ​គ្រាប់​ឈាម​ក្រហម​កូន​(hemolytic)​ដែល​ធ្វើ​ឲ្យ​ទារក​អាច​ស្លាប់ ​ក្នុង​ពោះ​ដោយសារ​ការ ខូចខាត​គ្រាប់​ឈាម​ក្រហម​។​

៤. ផលវិបាក​

​ស្ត្រី​ប្រឈម​នឹង​ការ​រលូត​កូន​ឬ​កូន​ស្លាប់​ក្នុង​ពោះ​។​

៥. ការ​ការពារ​ឬ​បង្ការ

⁃ ការស្វែងរក agglutines irrégulières ពេល​ចាប់​ផ្តើម​មាន​ផ្ទៃពោះ​

⁃ ការតាមដាន​ស្ត្រី​ដែល​ប្រឈម ដោយ​ការពិនិត្យ​ឈាម និង​តាមដាន​អេកូ​ទារក​ក្នុង​ផ្ទៃ​

⁃ ការចាក់​ថ្នាំ Immunoglobulines anti-D ក្រោយពេល​សម្រាលកូន​ម្តងៗ ក្រោយពេល​រំលូតកូន ឬ​រលូត​កូន ដើម្បី neutraliser គ្រាប់​ឈាម​ក្រហម​ដែល​rhésus (+) ក្នុង​បំណង ចៀសវាង​ការផលិត​អង់​ទីករ agglutinines irrégulières ដើម្បី​ការពារ​ទារក​ពេល​ផ្ទៃពោះ​បន្ទាប់​។​

⁃ ការ​ចាក់​បង្ការ​ពេល​កំពុង​ពពោះ​អាច​ធ្វើ​បាន​ចំពោះ​ស្ត្រី​នៅ ត្រីមាស​ទី​៣​នៃ​គភ៌​។​

“​សូម​មក​ពិភាក្សា​និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​ការ​ការពារ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធភាព ជៀសវាង​បង្ក​ឲ្យ​ផល​ប៉ះពាល់​ដល់​ម្តាយ និង​ទារក​”៕

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​តើ​ជំងឺ​គាំង​ដង្ហើម​ពេល​គេង​ មាន​ផលវិបាក​អ្វីខ្លះ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកហេង សួរ ចាត់​ទុក​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺ​ជា​គំរូ​អាជីវកម្ម​ដ៏​សំខាន់​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្រ្តីការងារ បើកកិច្ចប្រជុំពិភាក្សា ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧

សន្តិសុខសង្គម១០ ម៉ោង មុន

តុលាការចោទបុរសស្រវឹងបើកបរបំពានភ្លើងស្តុប បុកមនុស្សស្លាប់ និងរបួស ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សង្គម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម