ព័ត៌មានជាតិ
ក្រសួង កែប្រែមិនបង្ហាញរូបអ្នកជំងឺកូវីដ-១៩
អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួង នឹងធ្វើការកែប្រែ ដោយមិនបង្ហាញរូបថត និងឈ្មោះអ្នកជំងឺកូវីដ-១៩ នៅពេលដែលគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នាពេលខាងមុខ។
លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ការដាក់រូបថតអ្នកជំងឺកូវីដ-១៩ គឺធ្វើឡើងតែពេលដែលសកម្មក្នុងការរុករកប៉ុណ្ណោះ តែពេលនេះ មិនមានតម្រូវការដាក់ទៀតឡើយ ដោយក្រសួងគោរពសិទ្ធិរបស់បុគ្គល។
លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា ដាក់ត្រឹមឈ្មោះសិន នៅពេលយើងគ្រប់គ្រងបានទាំងស្រុងហើយ យើងត្រូវត្រឡប់ទៅរកការមិនបញ្ចេញឈ្មោះទៀតដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ករណីឆ្លងហាក់ដូចជាថមថយខ្លះៗហើយ ។ ម្យ៉ាង យើងក៏ត្រូវតែគិតពីសេចក្តីថ្លៃថ្នូ និងសិទ្ធិរបស់បុគ្គលដែរណា គ្មាននរណាម្នាក់ចង់ឲ្យមានការឆ្លងនោះឡើយ។ អ្វីដែលសំខាន់នោះ គឺយើងត្រូវតែបន្ទការប្រុងប្រយ័ត្នថែមទៀត ក្រែងលោ វីរុសកូវីដ-១៩ នេះ វានៅចរាចរកន្លែងផ្សេងទៀតដែលយើងមិនទាន់បានដឹង ព្រោះពេលនេះ គឺជាការចម្លងក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយហានិភ័យនៅខ្ពស់នៅឡើយ ដោយមិនត្រូវធ្វើការសន្និដ្ឋានមុនការវាយតម្លៃពីក្រុមការងារឡើយ៕
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន