Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​គ្មាន​គោលការណ៍​ឱ្យ​ពលរដ្ឋ​នៅ​បឹងកក់២​ ចាកចេញ​ពីទីតាំង​ដែល​កំពុង​រស់នៅ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធរគ្មានគោលការណ៍ ឱ្យប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ប្រមាណ ៣០ នាក់ ចាកចេញពីទីតាំងដែលកំពុងរស់នៅនោះទេ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងជំនួបរវាង លោកកើត ឆែ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ដើម្បីធ្វើការដោះស្រាយ​គ្នាពាក់ព័ន្ធ​និងរឿងដីធ្លី ផ្ទះសំបែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងទាំងពីររូប ក្នុងឱកាសនោះបានពន្យល់ ពីគោលការណ៍ និងចំណុចមួយចំនួន ដោយសូមឱ្យបងប្អូនរក្សាស្ថានភាពដើមដដែល កុំឱ្យមានការជ្រួលច្របល់ព្រោះ​អាជ្ញាធរមិនមាន​គោលការណ៍ ឬសេចក្តីណែនាំណាមួយ ពីការឱ្យបងប្អូនចាកចេញ ពីទីតាំងដែលបងប្អូនកំពុងរស់នៅនេះទេ។

លោកកើត ឆែ និងលោកមាន ចាន់យ៉ាដា បានលើកឡើងថា ក្នុងរយះពេលជាង ២ឆ្នាំកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចខណ្ឌ និងសង្កាត់ សុទ្ធតែជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះយើងពុំទាន់មានគោលការណ៍ណាមួយ ដើម្បីអភិវឌ្ឍន៍នៅចំណុច ដែលបងប្អូនកំពុងរស់នៅនេះទេ។

លោកបន្តថា លោកឃួង ស្រេង តែងប្រកាន់យកគោលការណ៍ សិទ្ធិលំនៅដ្ឋានជូនប្រជាពលរដ្ឋជាប់ជានិច្ច ហើយការដោះស្រាយនេះក៏ទទួលបានជោគជ័យជាច្រើនទីតាំងរួចមកហើយដែរ។ ម៉្យាងទៀតការការពិភាក្សារកដំណោះស្រាយត្រូវមានភាគ្គីពាក់ព័ន្ធ មានអាជ្ងាធរនិងបងប្អូនប្រជាពលរដ្ឋដោយពិភាក្សាត្រង់ទៅត្រង់មក លើខ្លឹមសារដែលមិនប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ។

ម៉្យាងទៀតប្រសិនបើបងប្អូនមានការតវ៉ាណាមួយ ឬមិនទាន់យល់ច្បាស់ពីគំរោងអភិវឌ្ឃន៍ណាមួយនោះ បងប្អូនគួរតែធ្វើលិខិតមកសាលារាជធានីភ្នំពេញឬក៏ចាត់ដំណាង មកពិភាក្សារកដំណោះស្រាយដោយការយោគយល់គ្នា ហើយការដោះស្រាយក៏មិនអាស្រ័យលើការញុះញង់បំផុសបំផុល ពីជនអគតិណាមួយដែលធ្វើអោយខូចប្រយោជន៍បងប្អូននោះដែរ។ ប៉ុន្តែរឿងសំខាន់នៅពេលនេះអាជ្ងាធររាជធានីភ្នំពេញមិនមានផែនការណាមួយដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅ របស់បងប្អូននោះឡើយ។

ក្រោយពីការបកស្រាយពន្យល់ ពីលោកកើត ឆែ និងលោកមាន ចាន់យ៉ាដា រួចមកបងប្អូនប្រជាពលរដ្ឋដែលមកតវ៉ា ដល់សាលារាជធានីភ្នំពេញ បានយល់ដឹងនិងសន្យាអនុវត្តតាមគោលការណ៍ណែនាំ ដូចខាងលើនេះ ដោយបងប្អូនយល់ថា រឿងហេតុកើតឡើងយ៉ាងណានោះគ្មាននណាអាចមកដោះស្រាយបានជំនួសអាជ្ញាធរនិងប្រជាពលរដ្ឋនោះឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន៖ ហួសពេល​ហើយ ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ដឹក​ឧស្ម័ន​ថ្មី​ជាមួយ​អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច២៣ ម៉ោង មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Dispatch បញ្ចេញ​រូបថត​ Song Min Ho ក្នុង​ពិធី​ជប់លៀង​ កំឡុង​ពេល​បំពេញ​កាតព្វកិច្ចយោធា

Sokha Hotels

ព័ត៌មានពេញនិយម